ក្រុមអធិរាជស Real Madrid បានយកឈ្នះក្រុម Granada ក្នុងលទ្ធផល ៤-១ ដើម្បីបានឈរនៅកំពូលតារាង La Liga សប្ដាហ៍ការប្រកួតសប្ដាហ៍ទី១៣។
Vinicius និង Benzema នៅតែជាដៃគូប្រយុទ្ធដ៏សក្ដិសមបំផុតហើយ ដោយយប់មិញនេះពួកគេបន្ដបង្កើតឱកាសរកគ្រាប់បាល់ឱ្យគ្នាទៀត។ ខណៈដែល៤គ្រាប់របស់ក្រុមលោក Carlo Ancelotti រកបាននោះ ចេញពី Asensio ១គ្រាប់ Nacho ១គ្រាប់ Vinicius ១គ្រាប់ និង Mendy ១គ្រាប់ទៀតដែរ។ សម្រាប់ក្រុម Granada វិញក្នុងការប្រកួតនេះ ទទួលបានកាតក្រហម២ ដោយកីឡាករ Monchu មួយនិងលោក Robert Moreno មួយ ក្រោយពីតវ៉ាខ្លាំងទៅលើអាជ្ញាកណ្ដាល។
៣ពិន្ទុបន្ថែមបានធ្វើឱ្យក្រុម Real Madrid ឈរនៅកំពូលតារាង La Liga មាន៣០ពិន្ទុឆ្លងកាត់១៣ប្រកួត ស្របពេលក្រុមលេខ២ Real Sociedad វិញមាន២៩ពិន្ទុឆ្លងកាត់១៤ប្រកួត៕ប្រភព Dailymail