សារិកា​ព្រៃ Newcastle United កំពុង​ចាប់​ចិត្ត​លើ​ខ្សែ​បម្រើ​ក្រៅ​ជម្រើស​មួយ​រូប​របស់​ក្លឹប Spurs

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​សារិកា​ព្រៃ Newcastle United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​ចិត្ត​លើ​ខ្សែ​បម្រើ​នៃ​ក្លឹប Tottenham Hotspur គឺ Harry Winks ដោយ​ចង់​បើក​ការ​នាំ​យក នៅ​ខែ​មករា​ឆ្នាំ ២០២២ ខាង​មុខ ឬ​កំឡុង​ទីផ្សារ​ដោះដូរ​រដូវ​រងា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​វ័យ ២៥ ឆ្នាំ​នៅ​រដូវ​កាល​ថ្មី ២០២១/២២ ទើប​តែ​លេង​បាន ៦១ នាទី​ប៉ុណ្ណោះ នៅ​ក្របខ័ណ្ឌ PL ហើយ​ក្រោម​ការ​ដឹកនាំ​របស់​លោក Antonio Conte ក៏​គេ​នៅ​មិន​ទទួល​បាន​ឱកាស​ជាប់លាប់​ដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន Daily Mail ចុះ​ផ្សាយ​ថា អ្នកចាត់ការ​ថ្មី​លោក Eddie Howe កំពុង​ចាប់​ចិត្ត​លើ​គុណភាព​របស់ Winks ហើយ​ជឿ​ថា Conte នឹង​បើក​ផ្លូវ​អនុញ្ញាត​ឲ្យ​គេ​ចេញ។ យ៉ាង​ណា​ Newcastle ប្រហែល​ជា​នឹង​ត្រូវ​ប្រជែង​ជាមួយ​ក្លឹប​រួម​លីគ ២ ផ្សេង​ទៀត គឺ Everton និង Aston Villa។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំឭក​ដែរ​ថា ក្នុង​អាជីព Winks គេ​មិន​ទាន់​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​ណា​មួយ​ទេ ក្រៅ​ពី Spurs ដោយ​បាន​ឡើង​មក​លេង​នៅ​ឈុត​ធំ នា​រដូវ​ក្តៅ ឆ្នាំ ២០១៦។ សរុប​ការ​បង្ហាញ​ខ្លួន ២១២ ប្រកួត គេ​រក​បាន ៧ គ្រាប់​និង Assist ៥ លើក ខណៈ​សុពលភាព​កុងត្រា​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Daily Mail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT