Joshua ​៖ ខ្ញុំ​វៃ​ជាមួយ​អ្នក​ណា​ក៏បាន ​សូម្បី​តែ King Kong ​ក៏​វៃ​ដែរ

Anthony Joshua ​កំពូល​អ្នក​ប្រដាល់​អង់គ្លេស ​បាន​បញ្ជាក់​ថា​រូបគេ​មិន​ខ្លាច​នរណា​ទាំង​អស់ ​សូម្បី​តែ King Kong ​ក៏​អាច​វាយ​បាន​ដែរ ​ប្រសិន​បើ​ចង់​នោះ។

Joshua ​បាន​ប្រកាស​ហៅ​កំពូល​អ្នក​ប្រដាល់​ចាស់​ៗ​ទាំង​អស់​ដែល​ចូល​និវត្ត ​មក​ប្រកួត​ឡើង​វិញ ​ប្រសិន​បើ​ពួកគេ​គិត​ថា​មាន​សមត្ថភាព។ កីឡាករ​វ័យ​ក្មេង​រូប​នេះ ​បាន​តាំង​ខ្លួន​ជា​កំពូល​អ្នក​ខ្លាំង​ទៅ​ហើយ ​ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​

នេះ ​ដោយ​មិន​ខ្លាច​នរណា​ឡើយ។ អ្នក​ដែល​ទើប​ផ្ដួល Povetkin ​រូប​នេះ ​បាន​និយាយ​ដូច្នេះ​ទៀត​ថា​៖ “​ហៅ​ឱ្យ​អស់​មក។  Tyson Fury ​ក៏​បាន ​ខ្ញុំ​ទទួល​ជា​និច្ច ​នរណា​ក៏​បាន​ដែរ ​បើ​គេ​គិត​ថា​អាច​ប្រកួត​មក ​មក​ប្រកួត​ជាមួយ​ខ្ញុំ​មក”។

Joshua ​កំពុង​កាន់​កំណត់ត្រា​២២​ប្រកួត ឈ្នះ​ទាំង​២២​ប្រកួត ​ហើយ​វាយ​ដៃ​គូ​ឱ្យ​បោះបង់​ការ​ប្រកួត​បាន​២១​ដង​ថែម​ទៀត។ នេះ​ជា​កំណត់ត្រា​ខ្លាំង​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់​អន្តរជាតិ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT