Xavi ដាក់​សំណើ​ទៅ​ថ្នាក់​លើ​ហើយ ឲ្យ​លៃលក​កីឡាករ​មួយ​គូ​នៅ​ក្លឹប Chelsea

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកចាត់ការ​ថ្មី​របស់​ក្លឹប Barcelona គឺ​លោក Xavi Hernandez បាន​បញ្ជូន​សំណើ​ទៅ​កាន់​ថ្នាក់​លើ​ក្លឹប​ហើយ អំពី​ការ​ចង់​បាន​កីឡាករ​មួយ​គូ​នៅ​ក្លឹប​តោ​ខៀវ Chelsea នោះ​គឺ​រួម​មាន Andreas Christensen និង Cesar Azpilicueta នៅ​រដូវ​ក្តៅ ឆ្នាំ ២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ការពារ​ទាំង​ពីរ​រូប ជា​ការ​ពិត​ពួក​គេ​នឹង​ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ផ្ទេរ ក្រោយ​បញ្ចប់​រដូវ​កាល ប្រសិន​កំឡុង​ពេល​ខាង​មុខ​នេះ ពុំ​មាន​ការ​បន្ត​កុងត្រា​ថ្មី​ណា​មួយ​កើត​ឡើង។ សម្រាប់ Xavi ជា​គ្រូ​ថ្មី ជឿ​ថា នេះ​ជា​យុទ្ធសាស្រ្ត​យក​បាន​កីឡាករ​ល្អ​មក​ក្នុង​ក្រុម​ដោយ​មិន​ចាំ​បាច់​ចំណាយ ហើយ​គោលដៅ​ទាំង​ពីរ គឺ​សក្តិសម​នឹង​ប្រព័ន្ធ​ដឹកនាំ​របស់​លោក។ នេះ​បើ​តាម​សារព័ត៌មាន Daily Express បាន​ចុះ​ផ្សាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​មិន​ច្បាស់​ថា Barcelona អាច​ប្រើប្រាស់​វិធីសាស្រ្ត​អ្វី​ក្នុង​ការ​អូសទាញ​ចិត្ត​ ខ្សែ​ការពារ​កំពូល​ទាំង​ពីរ​បាន​នោះ​ទេ ព្រោះ​បច្ចុប្បន្ន​ក្លឹប​កំពុង​ជាប់​បំណុល​ដល់​ទៅ ១ ពាន់​លាន​ផោន ដូច្នេះ​ការ​ចរចា​យក​កីឡាករ​ថ្មី ហើយ​ចង់​ឲ្យ​តម្លៃ​ពលកម្ម​ខ្ពស់​ក៏​ជា​រឿង​ពិបាក​ដែរ។ វា​អាច​កើត​ឡើង​លុះត្រា​ណា​តែ​ក្លឹប​សម្រួល​បន្ទុក​ចំណាយ តាម​រយៈ​ការ​លក់​ចេញ​កីឡាករ​មួយ​ចំនួន នៅ​រដូវ​រងា​ខាង​មុខ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Daily Express

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT