នៅ​ស្រុក​ចិន​ កីឡាករ​រក​លុយ​បាន​ច្រើន​ណាស់ នេះ ១០ រូប​ស៊ី​ថ្លៃ​បំផុត Messi/Ronaldo សុំ​ខ្មាស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើ​សុពលភាព​កុងត្រា​រយៈ​ពេល​ជាង ២ ឆ្នាំ សម្រាប់ Lionel Messi នៅ​ក្លឹប​បារាំង Paris Saint-Germain អាច​ទទួល​បាន​ថ្លៃ​ពលកម្ម ជាង​ ៦១២ ០០០ ផោន/សប្តាហ៍ ស្រប​ពេល​ដែល Cristiano Ronaldo នៅ​ក្លឹប Man Utd លើ​កុងត្រា​ថ្មី​នោះ គេ​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​នៅ PL ស្មើ​នឹង​កម្រិត​របស់ Kevin de Bruyne គឺ ៣៨៥ ០០០ ផោន/សប្តាហ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ឈ្មោះ​តារា​ឆ្នើម​ទាំង​ពីរ​ខាង​លើ បើ​ធ្វើ​ការ​ប្រៀបធៀប​ទៅ​នឹង​កីឡាករ​នៅ​ឯ​ស្រុក​ចិន គឺ​នៅ​ចាញ់​ឆ្ងាយ ពោល​គឺ Ronaldo អាច​ឈរ​ត្រឹម​លេខ ៤ ខណៈ Messi បាន​ត្រឹម​លេខ ៣ ធៀប​នឹង​បញ្ជី​កីឡាករ​ស៊ី​ថ្លៃ​ខ្ពស់​បំផុត​ទាំង ១០ ប្រចាំ​លីគ​កំពូល​ប្រទេស​ចិន ឬ​ហៅ​កាត់ CSL៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១០) Marouane Fellaini ក្លឹប Shangdon Luneng

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​បែលហ្សិក​បាន​ចាកចេញ​ពី​ក្លឹប Man Utd មក​ចូលរួម​នៅ​ក្លឹប​ក្នុង​ប្រទេស​ចិន កាល​ពី​ឆ្នាំ ២០១៩ ហើយ​តាម​ដំណឹង​គឺ​គេ​អាច​ទទួល​បាន​ថ្លៃ​ពលកម្ម​ប្រហែល ២០៥ ០០០ ផោន/សប្តាហ៍ ឬ​ជាង ១០,៥ លាន​ផោន/ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៩) Eder ក្លឹប Jiangsu

នៅ​រដូវ​ក្តៅ ឆ្នាំ ២០១៨ Eder បាន​ចាកចេញ​ពី Inter Milan មក​ចូលរួម​នៅ​ក្លឹប​ក្នុង​ប្រទេស​ចិន ហើយ​ពេល​កំឡុង​ការ​ចាយ​ពេល​ជាង ២ ឆ្នាំ គេ​បង្ហាញ​ខ្លួន ៦០ ប្រកួត រក​បាន ៣២ គ្រាប់។ ប្រាក់​ពលកម្ម​គេ​ទទួល​បាន​កាល​នោះ គឺ ២១៣ ០០០ ផោន/សប្តាហ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៨) Paulinho ក្លឹប Guangzhou Evergrande

កីឡាករ​ប្រេស៊ីល ​ក៏​ធ្លាប់​បាន​ចាយ​ពេល ២ ឆ្នាំ​នៅ​ក្លឹប​ក្នុង​ប្រទេស​ចិន ចន្លោះ​ឆ្នាំ ២០១៥ ដល់ ២០១៧ ហើយ​ដល់​ឆ្នាំ ២០១៨ ក៏​ត្រលប់​មក​វិញ​ជា​ថ្មី ជាមួយ​ថ្លៃ​ពលកម្ម ២៣០ ០០០ ផោន/សប្តាហ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧) Stephan El Shaarawy ក្លឹប Shanghai Shenhua

នៅ​រដូវ​ក្តៅ ឆ្នាំ ២០១៩ អតីត​ខ្សែ​ប្រយុទ្ធ​ស្លាប​ក្លឹប AC Milan បាន​ផ្ទេរ​មក​ចូលរួម​នៅ​ក្របខ័ណ្ឌ Chinese Super League ជាមួយ​តម្លៃ​ពលកម្ម ២៤៧ ០០០ ផោន/សប្តាហ៍។ យ៉ាង​ណា​គេ​មិន​ទទួល​បាន​ជោគជ័យ​ទេ ហើយ​រក​បាន​តែ ៤ គ្រាប់​គត់ រួច​ដល់​ខែ​មករា ឆ្នាំ ២០២១ ក៏​ប្រកាស​ចែក​ផ្លូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦) Graziano Pelle ក្លឹប Shangdong Luneng

បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​នៅ​ក្លឹប​ក្នុង​តំបន់​អឺរ៉ុប នៅ​ឆ្នាំ ២០១៦ Pelle ក៏​បាន​ផ្ទេរ​មក​រួម​ក្លឹប​ក្នុង​ប្រទេស​ចិន ជាមួយ​តម្លៃ​ពលកម្ម​ដល់​ទៅ ២៦៣ ០០០ ផោន/សប្តាហ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) Hulk ក្លឹប Shanghai SIPG

នៅ​រដូវ​ក្តៅ ឆ្នាំ ២០១៦ ក្លឹប​នៅ​ប្រទេស​ចិន​បាន​ចាយ​លុយ ៤៧ លាន​ផោន ថ្ពក់​យក Hulk ចេញ​ពី​ក្លឹប​នៅ​អឺរ៉ុប មក​កាន់​ក្លឹប​នៅ​ប៉ែក​អាស៊ី។ មុន​ការ​ចាកចេញ​នៅ​ឆ្នាំ ២០២០ ​កីឡាករ​ប្រេស៊ីល​ក៏​រក​បាន ៧៧ គ្រាប់​ឲ្យ​ក្លឹប​ផង​ដែរ ជាមួយ​ថ្លៃ​ពលកម្ម ៣២០ ០០០ ផោន/សប្តាហ៍។

៤) Cedric Bakambu ក្លឹប Beijing Guoan

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​កាលបរិច្ឆេទ​កៀក​នឹង​បិទ​ទីផ្សារ​ដោះដូរ​រដូវ​រងា ឆ្នាំ ២០១៨ Bakambu ក៏​បាន​សម្រេច​ដើរ​ចេញ​ពី​ក្លឹប Villarreal និង​ផ្ទេរ​មក​លេង​នៅ​ប្រទេស​ចិន ជាមួយ​ថ្លៃ​ពលកម្ម ៣៤១ ០០០ ផោន/សប្តាហ៍។

៣) Oscar ក្លឹប Shanghai SIPG

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​កីឡាករ​ក្លឹប​តោ​ខៀវ Chelsea បាន​ផ្ទេរ​ចេញ​ពី​ទឹកដី Stamford Bridge មក​រួម​ក្លឹប​នៅ​ប្រទេស​ចិន នា​ឆ្នាំ ២០១៧ ជាមួយ​តម្លៃ​ផ្ទេរ​សារ​នោះ ក៏​ខ្ពស់​ដល់​ទៅ ៦០ លាន​ផោន។ បង្វែរ​មក​មើល​ថ្លៃ​ពលកម្ម​របស់ Oscar ក៏​មិន​ទាប​នោះ​ដែរ ពោល​គឺ​ទទួល​បាន​ ៥០០ ០០០ ផោន ឬ​កន្លះ​លាន​ផោន/សប្តាហ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Carlos Tevez ក្លឹប Shanghai Shenhua

អ្នក​គាំទ្រ Man Utd ប្រហែល​ជា​មិន​បាន​ដឹង​នោះ​ទេ ថា​អតីត​វីរបុរស Tevez ធ្លាប់​ជា​កីឡាករ​ស៊ី​ថ្លៃ​ដាច់​គេ​លំដាប់​ទី ២ នៅ​ក្នុង​លោក។ កីឡាករ​អាហ្សង់ទីន នាំ​មុខ​តម្លៃ​ពលកម្ម​ទាំង​លើ Messi/Ronaldo ទៅ​ទៀត ពោល​គឺ​ទទួល​បាន ៦៣៤ ៦១៥ ផោន/សប្តាហ៍។ សោកស្តាយ Tevez បាន​ឈរ​ជើង​ជាមួយ​ក្លឹប​ក្នុង​ប្រទេស​ចិន តែ​ ១ ឆ្នាំ​ប៉ុណ្ណោះ ហើយ​ឥឡូវ​កំពុង​ទំនេរ​ជើង តែ​មិន​ទាន់​ចូល​និវត្ត​នៅ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Ezequiel Lavezzi ក្លឹប Hebei China Fortune

បើ​តាម​សារព័ត៌មាន Football Leaks និង​ការ​ចែករំលែក​បន្ត​ពី​ទំព័រ​ល្បី​ឈ្មោះ B/R Football បាន​ទទួល​ស្គាល់​ថា កីឡាករ​អាហ្សង់ទីន Lavezzi ធ្លាប់​ដើរ​តួ​ជា​អត្តពលិក​ក្នុង​វិស័យ​បាល់ទាត់​ ដែល​ទទួល​បាន​ថ្លៃ​ពលកម្ម​ខ្ពស់​ដាច់​គេ ដល់​ទៅ ៧៩៨ ០០០ ផោន/សប្តាហ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​វ័យ ៣៦ ឆ្នាំ បាន​ឈរ​ជើង​ឲ្យ​ក្លឹប​ខាង​លើ ចន្លោះ​ឆ្នាំ ២០១៦ ដល់ ២០២០ មុន​ប្រកាស​ចូល​និវត្ត៕

ប្រភព៖ Football Leaks

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT