ខ្សែបម្រើប្រយុទ្ធ Philippe Coutinho បានបញ្ជាក់ថានឹងមិនចាកចេញពីក្រុម Barcelona នៅខែមករានេះទេ បើទោះជាក្លឹប Newcastle United កំពុងចាប់អារម្មណ៍ខ្លាំងក៏ដោយ។
Coutinho ធ្វើមិនបានល្អសោះតាំងពីផ្លាស់មកពីក្រុម Liverpool នៅឆ្នាំ២០១៩មក ដែលរូបគេជាកីឡាករតម្លៃខ្លួនខ្ពស់ទី៣នៅក្នុងប្រវត្តិសាស្ត្រក្លឹបផង។ ដោយសារតែធ្វើមិនបានល្អនេះហើយ ទើបបានជាក្លឹបអ្នកមានបុណ្យចង់បញ្ចេញរូបគេចេញ។ ក្រុម Newcastle United ដែលទើបទទួលបានការវិនិយោគថ្មី កំពុងចាប់អារម្មណ៍លើរូបគេ ដោយសង្ឃឹមថានឹងដាក់តម្លៃទិញយកនៅខែមករាតែម្ដង។
តែបើតាមប្រភពនៅអេស្ប៉ាញ បញ្ជាក់កីឡាករប្រេស៊ីលខាងលើនឹងមិនចាកចេញពី Camp Nou ឡើយនៅខែមករា។ មួយវិញទៀត រូបគេក៏មិនមានបំណងចង់ចូលរួមជាមួយក្រុម Newcastle United ដែរ។ ដោយខ្សែបម្រើរូបនេះចង់សាកល្បងលេងក្រោមការដឹកនាំរបស់លោក Xavi ដែលជាអ្នកចាត់ការថ្មីសិន៕
ប្រភព៖ DailyMail