ប្រដាល់សកលប្តេជ្ញាបង្កើនមេដាយ នៅស៊ីហ្គេម ២០២២ និងមេដាយមាស១ នៅឆ្នាំបន្ទាប់

អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បានបង្ហាញនូគោលដៅរបស់សហព័ន្ធនៃគោលដៅស៊ីហ្គេម ២លើកចំពោះមុខនេះ ដោយប្តេជ្ញាបង្កើនមេដាយ នៅស៊ីហ្គេម នៅប្រទេសវៀតណាម នាឆ្នាំ២០២២ និងគោលដៅបង្កើតប្រវត្តិសាស្ត្រថ្មីមួយ គឺប្រឹងប្រែងធ្វើយ៉ាងណាឲ្យឈ្នះមេដាយមាស១គ្រឿង ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោក ប៊ុយ សុភ័ណ្ឌ អះអាងថា សម្រាប់ការត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម គឺសហព័ន្ធប្រដាល់សកលកម្ពុជាគ្រោងនឹងបញ្ជូនកីឡាករ កីឡាការិនីចន្លោះពី៨ទៅ៩នាក់ នៅក្នុងព្រឹត្តិការណ៍រៀងរាល់២ឆ្នាំម្តងមួយនេះ ដោយម្ចាស់ផ្ទះ វៀតណាមមបានលើកពេលពីចុងឆ្នាំ២០២១ទៅអំឡុងពាក់កណ្តាលឆ្នាំ២០២២ ដោយសារវិបត្តិជំងឺកូវីដ-១៩។

លោកបន្ថែមថា សហព័ន្ធនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិឲ្យដណ្តើមមេដាយបានច្រើន ឬឈានទៅរកមេដាយកម្រិតខ្ពស់ជាងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៩ ដោយធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធចំនួន ៥គ្រឿង។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា ប្រចាំឆ្នាំ២០២១ មានចំនួនសរុប ១៣នាក់ ក្នុងនោះមានកីឡាការិនី២នាក់ និងមានកីឡាករចំនួន ១១នាក់ ដែលកំពុងហ្វឹកហាត់នៅនាយកដ្ឋានអង្គរក្ស និងកីឡាករម្នាក់ទៀតកំពុងហ្វឹកហាត់នៅប្រទេសវៀតណាម៕ ប្រភ

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT