Jose Mourinho ​៖ ​Man Utd ​រដូវ​កាល​នេះ ​មិន​ងាយ​យក​បាន​ពាន​ទេ

លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម Manchester United ​បាន​និយាយ​ក្រុម​របស់​ខ្លួន​នឹង​មិន​ងាយ​ទទួល​បាន​ពាន​រង្វាន់​ឡើយ ព្រោះ​ជួប​ការ​លំបាក​ច្រើន​ណាស់។

បើក​រដូវ​កាល Man Utd ​ធ្វើ​មិន​បាន​ល្អ​ឡើយ ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​អាក់អន់​ចិត្ត​ជា​ខ្លាំង រហូត​ដល់​ចង់​ឱ្យ​ក្លឹប​បណ្ដេញ​លោក Jose ​ចោល​ទៀត​ផង។ យ៉ាងណាមិញ ​៣​ប្រកួត​ចុង​ក្រោយ​ឈ្នះ​ទាំង​៣​ប្រកួត​វិញ​នោះ ​សម្ពាធ​ចាប់​ផ្ដើម​ថមថយ​វិញ​ហើយ ​ប៉ុន្តែ​អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​មើល​ឃើញ​ថា​រឿង​លំបាក​នឹង​កើត​ឡើង​ថែម​ទៀត ​នា​រដូវ​កាល​នេះ។

អ្នក​ចាត់ការ​ល្បី​ឈ្មោះ​ខាង​លើ​បាន​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​គិត​ថា​រដូវ​កាល​នេះ ជា​រដូវ​កាល​ពិបាក​បំផុត​សម្រាប់​យើង។ អ្នក​បាន​ឃើញ​ហើយ ​ថា​ក្រុម Chelsea  , Man City  Liverpool ​ជា​ដើម​នោះ ​សុទ្ធ តែ​ត្រៀម​ខ្លួន​បាន​ល្អ​ណាស់។ ពួកគេ​មាន​កីឡាករ​ល្អ​ៗ និង​ការ​ចំណាយ​ច្រើន។ ដូច្នេះ​តម្រូវ​ការ​យក​ពាន​រង្វាន់​របស់​គេ​ក៏​ច្រើន​ទៅ​តាម​នោះ​ដែរ។ តែ​យើង​នឹង​ប្រឹងប្រែង ​ហើយ​យើង​នឹង​លេង​ឱ្យ​បាន​ល្អ​ជាង​ពេល​បច្ចុប្បន្ន​នេះ”។

សូម​បញ្ជាក់​ថា Man Utd ​នឹង​ត្រូវ​លេង​សប្ដាហ៍​ទី​៦​នៃ​លីគ​កំពូល​អង់គ្លេស ​​នៅ​ម៉ោង​៩​យប់​នេះ ​ដោយ​ប៉ះ​ជាមួយ​ក្រុម​ទើប​តែ​ឡើង​មក​ពី​លីគ​ទី ២ Wolver ​នៅ​ទឹក​ដី Old Trafford ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT