អ្នក​ចាំ​ទី Bayern ៖ ​១​គ្រាប់​នោះ! ​ចង្រៃ​ណាស់ ខ្ញុំ​ភ្លេច​ថា​មិន​អាច​ចាប់​វា​បាន

Sven Ulreich ​អ្នក​ចាំ​ទី​របស់​ក្រុម Bayern Munich បាន​រំលឹក​ដល់​១​គ្រាប់​ដែល​ខ្លួន​បាន​បង្ក​កំហុស ​ធ្វើ​ឱ្យ Benzema ​មាន​ឱកាស​រក​គ្រាប់​បាល់​ជ័យ​ជម្នះ​លើ​ខ្លួន​បាន ​នា​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League ។

អ្នក​ចាំ​ទី​ដៃ​ទី​២​របស់​ក្រុម​ជើង​ឯក​អាល្លឺម៉ង់​ខាង​លើ​បាន​និយាយ​ថា​១​គ្រាប់​នោះ ​ខ្លួន​មិន​អាច​​បំភ្លេច​បាន​ឡើយ។ វា​ជា​កំហុស​ដែល​កើត​ឡើង​ដោយ​ខ្លួន​ឯង​ជា​ធ្វើ​វា។ កាល​គ្រា​នោះ ​រូបគេ​ប្រឹង​លោត​ទៅ​ចាប់​បាល់ ប៉ុន្តែ​ភ្លាម​ៗ ​ទើប​នឹក​ឃើញ​ថា​បាល់​នេះ​មិន​អាច​ចាប់​បាន​ទេ ​ទើប​សម្រេច​យក​ជើង​ឈូស​ចេញ​វិញ​តែ​ម្ដង។ ​តែ​គួរ​ឱ្យ​សោកស្ដាយ ​បាល់​លឿន​ផុត​ជើង ​ធ្វើ​ឱ្យ​មាន​ឱកាស​សម្រាប់​Benzema ​ស៊ុត​បញ្ចូល​ទី​តែ​ម្ដង។

Ulreich ​បាន​បន្ដ​ថា​នេះ​ជា​កំហុស​ធំ​បំផុត​ក្នុង​អាជីព​របស់​ខ្លួន ខណៈ​ដែល​ពេញ​១​​រដូវ​កាល​មក​នេះ ​មិន​ដែល​ធ្វើ​អ្វី​ខុស​អីចឹង​នោះ​ទេ។ ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​អ្នក​ចាំ​ទី​វ័យ​២៩​ឆ្នាំ​នេះ ​បាន​បញ្ជាក់​ថា​ក្រោយ​ពី​សមាជិក​ក្រុម​បាន​ផ្ដល់​កម្លាំង​ចិត្ត​ជា​ច្រើន​មក ​ពេល​នេះ​រូបគេ​បាន​ធូរ​ចិត្ត​បន្តិច​ហើយ៕

  • អ្នក​ចាំ​ទី Bayern ៖ ​១​គ្រាប់​នោះ! ​ចង្រៃ​ណាស់ ខ្ញុំ​ភ្លេច​ថា​មិន​អាច​ចាប់​វា​បាន