Xavi Hernandez ដែលជាវីរបុរសក្រុម FC Barcelona ជាបេក្ខភាពឈានមុខគេក្នុងការត្រលប់មកដឹកនាំក្រុមវិញ ក្រោយពីលោក Ronald Koeman ត្រូវដកចេញពីតំណែងនៅយប់មិញ។
ក្រោយពីក្រុម Barcelona ចាញ់ក្រុម Rayo នៅយប់មិញនេះ លោក Ronald Koeman ត្រូវបានក្រុមអ្នកមានបុណ្យបានដកចេញពីតំណែងហើយ។ ការសម្រេចដកចេញមុនកុងត្រានេះ កើតឡើងដោយសារតែលោកដឹកនាំក្រុមមិនបានល្អសោះ ជាពិសេសបច្ចុប្បន្នស្ថិតនៅពាក់កណ្ដាលតារាង La Liga ទៅហើយ។
ក្រោយពីដកគ្រូបង្វឹកក្រុមហុល្លង់ទៅ ក្រុម Barcelona កំពុងតែស្វែងរកអ្នកចាត់ការថ្មីមកជំនួសហើយ។ ដោយក្នុងនោះលោក Xavi ដែលជាអតីតកីឡាករក្រុមនេះ កំពុងឈានមុខគេហើយ។ លោកដឹកនាំក្រុម Al Sadd នៅកាតា និងធ្វើបានល្អណាស់ ជួយក្រុមនេះឈ្នះពានរង្វាន់ជាច្រើនរូចមកហើយ៕ប្រភព Espn