UEFA ​ដាក់​ខុស​បច្ចេកទេស ​ឱ្យ Liverpool ​លើក​ពាន ​មុន​ការ​ប្រកួត

វិបសាយ​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA ​បាន​បង្ក​កំហុស​ធំ​មួយ ដោយ​ចុះ​ផ្សាយ​ថា​ក្លឹប Liverpool ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ UEFA Champions League ​រដូវ​កាល​នេះ។

នេះ​ជា​កំហុស​ធ្ងន់​តែ​ម្ដង​សម្រាប់​អ្នក​កាន់​វិបសាយ​ខាងលើ ​ត្បិត​អី​ការ​ប្រកួត​មិន​ទាន់​ចាប់​ផ្ដើម​នៅ​ឡើយ​ទេ។ ​មួយ​វិញ​ទៀត ​វា​ក៏​អាច​បង្ហាញ​ពី​ភាព​ខ្វះ​ចន្លោះ​របស់​សហព័ន្ធ UEFA ​នេះ​ផង​ដែរ ​ដែល​បណ្ដោយ​ឱ្យ​មាន​រឿង​នេះ​កើត​ឡើង។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ខាង​លើ ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦​ចុង​ខែ​នេះ ​នៅ​ទឹក​ដី​ទី​ក្រុង​គៀវ ​របស់​ប្រទេស​អ៊ុយក្រែង៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT