អតីតតារាឆ្នើមនៅក្លឹប Man Utd និងបច្ចុប្បន្នជានាយកប្រតិបត្តិនៅក្លឹប Ajax គឺ Edwin van der Sar បានបង្ហាញការយល់ឃើញថា យុវជនឆ្នើមរបស់ខ្លួនគឺ មើលទៅមានទម្រង់លេងស្រដៀងនឹង Paul Pogba ដែរ។
ស្ថិតនៅ វ័យ ១៩ ឆ្នាំ Gravenberch គេរាប់បានជាយុវជនលេចធ្លោមួយរបស់ Ajax ហើយនៅរយៈពេលចុងក្រោយ ក៏មានចចាមអារ៉ាមថាក្លឹបហង្សក្រហម Liverpool ចាប់អារម្មណ៍ចង់បានគេផងដែរ។
និយាយកាលពីពេលកន្លងទៅ Van der Sar ថា៖ “Gravenberch គេជាខ្សែបម្រើដ៏រឹងមាំ ពោរពេញដោយបច្ចេកទេសនិងមានកម្ពស់ខ្ពស់ និយាយទៅលក្ខណៈសម្បត្តិដែលគេមាន គឺស្រដៀងគ្នានឹង Pogba ដែរ តែយ៉ាងណាយើងមិនចង់ដាក់សម្ពាធលើគេខ្លាំងពេកទេ ព្រោះគេជាក្មេងប្រុសដែលទើបតែកើតនៅឆ្នាំ ២០០២ នេះតែប៉ុណ្ណោះ”។
បញ្ជាក់ថា នៅរដូវកាល ២០២១/២២ Gravenberch គេបង្ហាញខ្លួនសរុប ១១ ប្រកួត រកបាន ១ គ្រាប់និង Assist ១ លើក ដែលពេលវេលាឈរជើងសរុបជិត ១ ពាន់នាទីរាប់បានជាកីឡាករសកម្មរបស់ក្លឹប Ajax នៅពេលចុងក្រោយ៕
ប្រភព៖ AF