គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចជាឯកឆ័ន នូវការបង្កើតក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា ដើម្បីជម្រុញបន្ថែមនូវវឌ្ឍនភាព និងភាពអាជីពនៃលីគកំពូលកម្ពុជា ឈានទៅមុខមួយកំរិតទៀត។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសូមណែនាំសមាសភាព នាយកប្រតិបត្តិនៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាថ្មីនេះ គឺលោក សាតូសុី សៃតូ។