• ម្ចាស់​អាវ​លេខ​៧​ថ្មី​របស់ Real Madrid ​រក​គ្រាប់​បាល់​ដំបូង​បាន​យប់មិញ​នេះ

    Mariano ​ម្ចាស់​អាវ​លេខ​៧​ថ្មី​របស់​ក្រុម Real Madrid ​ពិត​ជា​ធ្វើ​បាន​ល្អ​

    មែនទែន​នៅ​យប់មិញ​នេះ ​ដោយ​រក​គ្រាប់​បាល់​បាន​១​គ្រាប់​នៅ​ចុង​ម៉ោង

    ស៊ុត​យ៉ាង​ស្អាត​ ជួយ Real Madrid ​ឈ្នះ Roma ​៣-០។

    ក្រុម​ការពារ​តំណែង​ជើង​ឯក Real Madrid ​នៅ​តែ​រក្សា​ភាព​ខ្លាំង​របស់​

    ខ្លួន​ដដែល ​ដោយ​បាន​យក​ឈ្នះ Roma ​យ៉ាង​ចាស់​ដៃ​តែ​ម្ដង។ មិន​មាន​

    ការ​ផ្លាស់​ប្ដូរ​កីឡាករ​ច្រើន Benzema  ​និង Bale ​នៅ​តែ​ជា​តួ​អង្គ​សំខាន់​

    សម្រាប់​ការ​ប្រកួត​នេះ។ ខណៈ​ដែល​៣​គ្រាប់​នៅ​យប់មិញ កើត​ឡើង​ដោយ

    Isco , Bale ​និង Mariano ​ដែល​ជា​កីឡាករ​ម្ចាស់​អាវ​លេខ​៧​ថ្មី។l

    Mariano ​ទើប​តែ​មាន​ឱកាស​ចូល​លេង​នៅ​យប់មិញ​នេះ​ទេ ​ដោយ​ដូរ​ចូល​

    ជំនួស​តំណែង​របស់ Bale ។ វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​ថ្មី​រូប​នេះ ​និង​ការ​រក​

    គ្រាប់​បាល់​បាន​១​គ្រាប់​យប់មិញ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ជា​ខ្លាំង

    ព្រោះ​ការ​ស៊ុត​១​គ្រាប់​យប់មិញ​ពិត​ជា​ស្អាត​មែនទែន៕ប្រភពDailyMail

     

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT