នៅល្ងាចថ្ងៃសៅរ៍នេះ នឹងមានជំនួបសំខាន់របស់ក្លឹបមេឃខៀវ Manchester City ទល់ក្លឹបតោខៀវ Chelsea នាវេលាម៉ោង ១៨:៣០ នាទីល្ងាច មានផ្សាយផ្ទាល់លើទំព័រ CTS Sports។ នេះជាការប៉ះគ្នារវាងក្រុមការពារជើងឯក UCL និង PL ខណៈលើកចុងក្រោយពួកគេជួបគ្នាគឺតោខៀវយកឈ្នះ ១-០។
យ៉ាងណាបើយើងទៅមើលស្ថិតិប៉ះគ្នាជារួមរវាងលោក Pep Guardiola និងលោក Thomas Tuchel យើងឃើញថា អ្នកចាត់ការរបស់ City ឯណោះទេ ដែលមានប្រៀបជាង ពោលបើរាប់តាំងពីប្រកួតកាលអ្នកទាំងពីរដឹកនាំនៅក្របខ័ណ្ឌ Bundesliga។ ជារួមគឺ Guardiola ឈ្នះ ៤ ហើយ Tuchel ឈ្នះ ៣ និងស្មើ ១ នៅការប៉ះគ្នាសរុប ៨ លើក។
ខាងក្រោមយើងបង្ហាញស្ថិតិប៉ះគ្នារវាងអ្នកចាត់ការទាំង ២៖
19/10/13: Bayern Munich 4-1 Mainz – Bundesliga
22/03/14: Mainz 0-2 Bayern Munich – Bundesliga
04/10/15: Bayern Munich 5-1 Dortmund – Bundesliga
05/03/16: Dortmund 0-0 Bayern Munich – Bundesliga
21/05/16: Bayern Munich* 0-0 Dortmund – DFB Pokal (*Bayern យកឈ្នះ ៤-៣ បាល់ប៉េណាល់ទី)
17/04/21: Chelsea 1-0 Man City – FA Cup
08/05/21: Man City 1-2 Chelsea – Premier League
29/05/21: Man City 0 -1
ប្រភព៖ talkSPORT