Hakimi ថា​ការ​បដិសេធ​ក្លឹប​នេះ ហើយ​ផ្ទេរ​មក PSG មិនមែន​ជា​កំហុស​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Achraf Hakimi នៅ​រយៈ​ពេល​ចុង​ក្រោយ បាន​ឡើង​ជើង​ខ្លាំង ដោយ​គេ​មាន​ក្លឹប​ជា​ច្រើន​តាម​ចរចា​ទិញ​យក កំឡុង​ពេល​ឈរ​ជើង​ឲ្យ​ក្លឹប Inter Milan នៅ​រដូវ​កាល​ដែល​ក្រុម​ឈ្នះ​ពាន Serie A។ សារ​នោះ​មាន​តាំង​ពី​ក្លឹប​ Chelsea, Paris Saint-Germain និង​ការ​ដែល​អាច​វិល​ត្រលប់​ទៅ​កាន់ Real Madrid ជា​ដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​តាម​ការ​បញ្ជាក់​របស់​បុរស​​វ័យ ២២ ឆ្នាំ​ បាន​និយាយ​កន្លង​ទៅ​នេះ​ថា ការ​បដិសេធ​ក្លឹប​ធំ​ដូច​ជា Chelsea គឺ​មិនមែន​ជា​កំហុស​អ្វី​នោះ​ទេ ព្រោះ​អី​ពេល​នេះ​ជាមួយ​ក្លឹប PSG គឺ​គេ​ពិត​ជា​រីករាយ​ខ្លាំង។ ស្ថិតិ​បង្ហាញ​ខ្លួន ៩ ប្រកួត គេ​រក​បាន ៣ គ្រាប់​និង Assist ២ លើក នាម​ជា​ខ្សែ​ការពារ​ដ៏​សំខាន់​មួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Hakimi ថា៖ “ពេល​ខ្ញុំ​ទទួល​បាន​សំណើ​ទាំង ២ នោះ [PSG/Chelsea] ខ្ញុំ​មាន​ចិត្ត​ថា​ចង់​ទៅ​ប៉ារីស​ហើយ ជា​កន្លែង​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ ដោយ PSG ជា​ក្លឹប​ល្អ​មួយ ហើយ​មនុស្ស​នៅ​ទី​នេះ​ពួក​គេ​ចង់​បាន​ខ្ញុំ ខ្ញុំ​ពិត​ជា​សំណាង​ដែល​ទទួល​បាន​សំណើ​ដ៏​ធំ​បែប​ហ្នឹង ដោយ​ខ្ញុំ​ច្បាស់​ខ្លួន​ឯង​ថា​មិន​បាន​បង្កើត​កំហុស​អ្វី​នោះ​ទេ ព្រោះ​ពេល​នេះ​ខ្ញុំ​មាន​អារម្មណ៍​ល្អ និង​មោទនភាព​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ក្រុម​នេះ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT