AFF U16៖ ជម្រើសជាតិនារីកម្ពុជា អស់សង្ឃឹមឆ្លងផុតវគ្គជម្រុះពូល B ក្រោយចាញ់ម្ចាស់ផ្ទះ ម្សិលមិញ

ជាលទ្ធផលមិនដូចការរំពឹងទុក ក្រុមបាល់ទាត់ជម្រើសជាតិនារី អាយុក្រោម ១៦ឆ្នាំ កម្ពុជា បានធ្លាក់ត្រឹមវគ្គជម្រុះពូល B ក្នុងពានរង្វាន់ AFF Girl’s U16 Championship 2018 ក្រោយបរាជ័យ ២ប្រកួតជាប់គ្នា ។

ចាប់ផ្តើមពីប្រកួតដំបូង ដែលត្រូវឡាវ យកឈ្នះ ៣ ទល់នឹង ១ ពួកគេក៏បន្តចាញ់ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ម្តងទៀតកាលពីម្សិលមិញនេះ ក្រោមលទ្ធផល ២-០ ខណៈក្នុងពូលដែលមានត្រឹមតែ ៤ក្រុមប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ក្រុមបាល់ទាត់នារីកម្ពុជា នឹងត្រូវប្រកួតចុងក្រោយមួយលើកទៀត ដោយត្រូវតទល់ជាមួយក្រុមខ្លាំង ថៃ ដែលកំពុងឈរកំពូលតារាង មាន ៦ពិន្ទុពេញ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT