លោក Jurgen Klopp បានចាត់ទុកពូលរបស់ Liverpool ក្នុងពានរង្វាន់ UEFA Champions League នៅរដូវកាលនេះ ជាពួលពិបាកបំផុតដែលលោកធ្លាប់ជួប។
ក្រុមហង្សក្រហម Liverpool នឹងត្រូវប្រកួតជាមួយក្រុម AC Milan នៅរាត្រីនេះ សម្រាប់ប្រកួតសន្សំពិន្ទុទី១ក្នុងពូល B។ ពូលនេះដែរ ពោរពេញដោយក្រុមខ្លាំងៗដូចជា Atletico Madrid និង Porto ជាដើម។ ដោយសារមានក្រុមល្អៗច្រើននេះហើយ ទើបបានជាលោក Klopp បញ្ជាក់ថាពូលនេះ ជាពួលខ្លាំងបំផុតមួយដែលលោកធ្លាប់ជួបក្នុងព្រឹត្តិការណ៍ UCL ហើយ។
លោក Klopp បាននិយាយថា៖ “នេះជាពូលខ្លាំងបំផុតដែលយើងបានជួបតាំងពីខ្ញុំមកដឹកនាំ Liverpool គ្មានការសង្ស័យទេ។ តើវានឹងធ្វើអ្វីសម្រាប់ការប្រកួតនេះ? វានឹងដកក្រុមល្អ២ចេញក្រោយចប់ការប្រកួតក្នុងពូល។ វានឹងផ្ដល់ឱ្យក្រុមខ្លាំងបំផុតមួយទៅលេងនៅ Europa League”៕ប្រភព Dailymail