ក្រុមមាន់គកបារាំងមានប្រកួតចំនួន ៣ ដែលត្រូវតតាំងនៅខែកញ្ញានេះ ហើយម្សិលមិញទើបតែចប់ជំនួបទល់បូស្នី ដែលស្មើ ១-១ ហើយសល់ ២ ប្រកួតផ្សេងទៀតមានប៉ះអ៊ុយក្រែន និងហ្វាំងឡង់។
យ៉ាងណាសម្រាប់វត្តមានតារាឆ្នើម Kylian Mbappe គឺមិនអាចនៅបន្តជួយក្រុមជម្រើសជាតិដល់ចប់នោះទេ ពោលគេបានធ្វើដំណើរការត្រលប់មកក្លឹបមុនហើយ ក៏ដោយសារគេជួបបញ្ហារបួសកំភួនជើងកំឡុងពេលហ្វឹកហាត់។
បុរសវ័យ ២២ ឆ្នាំ បានត្រលប់មកសម្រាកព្យាបាលរបួសនៅក្លឹបរបស់ខ្លួនវិញ ដើម្បីត្រៀមចូលរួមការប្រកួតជាថ្មីនៅថ្ងៃទី ១១ កញ្ញាទល់ Clermont Foot ក៏ដូចជាត្រៀមសម្រាប់ប្រកួតសំខាន់ទល់ Club Brugge នៅ Champions League នាពាក់កណ្តាលខែ៕
ប្រភព៖ AF