លោក Jose Mourinho អ្នកចាត់ការក្រុម Roma បានអះអាងថាការនាំយក Cristiano Ronaldo ត្រលប់ទៅទឹកដី Old Trafford វិញគឺជាការធ្វើជំនួញដោះដូរល្អបំផុតសម្រាប់ក្រុម Manchester United ហើយ។
បន្ទាប់ពីទទួលបានដំណឹងថា Ronaldo ស្នើសុំក្លឹប Juventus ចាកចេញភ្លាម ក្រុមការងាររបស់ Man Utd មិនមានអ្វីស្ទាក់ស្ទើរឡើយ។ ពួកគេបានទាក់ទងទៅភ្នាក់ងាររបស់ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះ និងមាន legend ក្លឹបជាច្រើននាក់ជួយសម្រួលផងនោះ ទើបអាចយក Ronaldo ត្រលប់មកលេងឱ្យក្រុមបិសាចក្រហមវិញបាន។ បើទោះជាវ័យបន្ដិចក្ដី ប៉ុន្តែវត្តមានរបស់កំពូលកីឡាកររូបនេះ បានជួយឱ្យ Man Utd ល្បីម្ដងទៀតទាំងនៅលើបណ្ដាញសង្គម និងភាគហ៊ុនក្លឹបក៏កើនខ្លាំងផងដែរ។
លោក Jose បានហៅការដោះដូរនេះថាជាការធ្វើជំនួញល្អបំផុតសម្រាប់ក្រុម Man Utd ។ ពួកគេអាចយកកីឡាករឆ្នើមរូបនេះទៅវិញ ដោយតម្លៃខ្លួនត្រឹម២០លានអឺរ៉ូ ប៉ុន្តែនឹងចំណេញច្រើនផ្នែកជាក់ជាមិនខាន។ Ronaldo ទៅនឹងមានតម្លៃខ្លួនខ្ពស់ តែខាង Man Utd ក៏នឹងចំណេញអ្នកគាំទ្របន្ថែមច្រើន ដូច្នេះវាជាការដោះដូរល្អបំផុតហើយ៕ប្រភព៖ DailyMail