ក្រុម PSG បានត្រៀមកញ្ចប់ប្រាក់១៥០លានផោនដើម្បីទិញយកខ្សែប្រយុទ្ធ Erling Haaland មករួមក្រុម ប្រសិនបើពួកគេអាចលក់ Kylian Mbappe ចេញទៅឱ្យក្រុម Real Madrid ។
ការផ្ទេរ Mbappe ទៅលេងនៅក្រុម Real Madrid កាន់តែកៀកសម្រេចមែនទែនហើយ ក្រោយពីសាមីខ្លួនចង់ចាកចេញនិងមិនព្រមបន្ដកុងត្រាថ្មីសោះ។ ដោយឡែកខាងក្រុម Real Madrid វិញក៏បានព្យាយាមតាមទិញផងដែរ ដោយពួកគេបានស្នើសុំ២ដងមកហើយ។ ដោយមើលឃើញថាស្ថានភាពមិនស្រួល ទើបបានជាក្រុម PSG រៀបគម្រោងភ្លាមៗទៅហើយ។
ប្រភពនៅអង់គ្លេសបានបញ្ជាក់ថាក្រុមអ្នកមានបារាំងនេះនឹងចែចូវភ្លាមៗតែម្ដងដើម្បីយក Haaland របស់ក្រុម Dortmund ។ ដោយពួកគេនឹងផ្ដល់១៥០លានផោនដើម្បីទិញផ្ដាច់កុងត្រា។ ខណៈដែលការរកអ្នកជំនួស Mbappe ហើយមានសមត្ថភាពគឺជារឿងសំខាន់ណាស់សម្រាប់ក្រុម PSG ៕ប្រភព Dailymail