ការផ្ទេរចេញពីក្លឹបមួយទៅក្លឹបមួយ សម្រាប់កីឡាករខ្លះមិនមែនជាចំណូលចិត្តរបស់ពួកគេនោះទេ ព្រោះអីវាទាមទារពេលវេលាសម្របខ្លួនជាថ្មី ហើយទៅក្លឹបថ្មីក៏មិនប្រាកដថាល្អជាងក្លឹបចាស់ទាំងអស់នោះដែរ។
យ៉ាងណាបើនិយាយពីការផ្ទេរនៃកីឡាកររបស់ក្លឹប Barceolona ទៅចូលរួមនៅ PSG នៅប៉ុន្មានឆ្នាំចុងក្រោយ យើងឃើញថាកើតឡើងញឹកញាប់ដែរ តែភាគច្រើនសុទ្ធតែជាលំដាប់កីឡាករកំពូល ដែលជ្រើសរើសផ្លូវនេះ។ ដោយឡែក Lionel Messi គឺជាកីឡាករទី ៩ ហើយ។
ក្នុងនោះមានដូចជា Juan Pablo Sorin, Ludovic Giuly, Thiago Motta, Maxwell, Rafinha, Dani Alves, Zlatan Ibrahimovic, Neymar និង Lionel Messi។ ចំណោមអ្នកទាំង ៩ Neymar ជាកីឡាករមានតម្លៃផ្ទេរខ្ពស់បំផុតដល់ទៅ ២២២ លានអឺរ៉ូ កាលពីឆ្នាំ ២០១៧៕
ប្រភព៖ Goal