PSG គាស់​គីឡូ​ថ្មី​តាំង​ពី​ក្រោមដល់លើ យក​បាន​ ៦ រូប​ចាយ​លុយអស់តែ ៧០ លាន​អឺរ៉ូ

ក្លឹប​បារាំង Paris Saint-Germain នៅ​រដូវ​ក្តៅ ឆ្នាំ ២០២១ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាល់ទាត់​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​ព្រោះ​ក្លឹប​បាន​ប្រមូល​យក​កីឡាករ​ឆ្នើម​តាំង​ពី​តំណែង​អ្នកចាំទី រហូត​មក​ដល់​តំណែង​ប្រយុទ្ធ ហើយ​ចាយ​លុយ​សុទ្ធ មិន​ស្មើ​នឹង​ការ​ផ្ទេរ Jadon Sancho ​មក​កាន់​ក្លឹប Man Utd ម្នាក់​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំព័រ CTS Sports សូម​សង្ខេប​បង្ហាញ​ត្រួសៗ​នៅ​ការ​ផ្ទេរ​ចូល​របស់​កីឡាករ​ថ្មី​ទាំង ៦ រូប មុន​ទៅ​បង្ហាញ​បញ្ជី​ថ្លៃ​ពលកម្ម​នៃ​កីឡាករ​ស៊ី​ថ្លៃ​ទាំង​ទាំង ១០ ប្រចាំ​ក្លឹប​បារាំង PSG៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកចាំទី Gianluigi Donnarumma – ក្រោយ​ចាយ​ពេល ៨ ឆ្នាំ​នៅ​ក្លឹប AC Milan ទី​បំផុត​ Donnarumma បាន​សម្រេច​ការ​ផ្ទេរ​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន មក​កាន់​ក្លឹប PSG ក្រោយ​តែ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការ​លើក​ពាន Euro 2020 ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី។ បុរស​វ័យ ២២ ឆ្នាំ​នឹង​ប្រជែង​តំណែង​អ្នកចាំទី​ដៃ​ទី​មួយ ជាមួយ​ Keylor Navas ដែល​បាន​រួម​ជើង​នៅ PSG រយៈ​ពេល​ជាង ២ ឆ្នាំ​មក​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ការពារ​កណ្តាល Sergio Ramos – ដូច​គ្នា​ទៅ​នឹង Donnarumma សម្រាប់ Ramos ក្រោយ​ផុត​កុងត្រា​ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid លោក​ក៏​ជ្រើស​យក​ការ​ផ្ទេរ​មក​កាន់​ក្លឹប​ PSG ដោយ​ឥត​តម្លៃ​ខ្លួន ហើយ​គេ​ជឿ​ថា លោក Mauricio Pochettino នឹង​ដាក់​កីឡាករ​អេស្ប៉ាញ​រូប​នេះ ឲ្យ​ចាប់​ដៃ​គូ​ជាមួយ​ប្រធាន​ក្រុម Marquinhos។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ការពារ​ស្លាប Achraf Hakimi – នេះ​ជា​កីឡាករ​ដែល PSG ​ចាយ​ក្រែល​បំផុត​ហើយ​នៅ​រដូវ​ក្តៅ ដោយ​ក្លឹប​បាន​ទូទាត់​ឲ្យ Inter Milan ប្រមាណ ៥៤ លាន​អឺរ៉ូ។ ខ្សែ​ការពារ​កំពូល​ល្បឿន និង​ពូកែ​ខាង​វាយ​សម្រុក​តំបន់​ស្លាប ជាប់​សុពលភាព​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ​ជាមួយ​នឹង PSG។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​បម្រើ​ការពារ Danilo Pereira – គ្រប់​គ្នា​ច្រឡំ​ថា PSG យក​បាន​ ៥ រូប​នៅ​រដូវ​ក្តៅ តែ​ការ​ពិត​គឺ ៦ រូប ដោយ​ម្នាក់​ទៀត​គឺ​ជា​អតីត​កីឡាករ​របស់ FC Porto ដែល​ក្លឹប​ចរចា​យក​បាន​កាល​ពី​ដើម​ខែ​កក្កដា។ PSG ចាយ ១៦ លាន​អឺរ៉ូ យក Danilo លើ​កុងត្រា​ដល់​ឆ្នាំ ២០២៥។ យ៉ាង​ណា​តំណែង​បម្រើ​ការពារ​របស់ Danilo អាច​ជា​នឹង​ពិបាក​បន្តិច ក្នុង​ការ​ប្រជែង​ជាមួយ Marco Verratti ដែល​ជា​កីឡាករ​មាន​ទេពកោសល្យ​ និង​ទទួល​បាន​ការ​ជឿជាក់​ពី​គ្រូ​ស្រាប់​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​បម្រើ Georginio Wijnaldum – ចាយ​ពេល ៥ ឆ្នាំ​នៅ Liverpool ទី​បំផុត​កីឡាករ​ហូឡង់ ក៏​បាន​សម្រេច​ការ​ផ្ទេរ​មក​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស​ ដោយ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន។ ជាមួយ​សុពលភាព​កុងត្រា ៣ ឆ្នាំ សម្រាប់ Wijnaldum បាន​ទទួល​ឱកាស​នៅ​ការ​បង្ហាញ​ខ្លួន​ជម្រើស​ដំបូង​រួចរាល់​ហើយ សម្រាប់​ការ​ប្រកួត​ជុំ​ទី ១ ប៉ះ Troyes កន្លង​ទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ប្រយុទ្ធ Lionel Messi – ជា​គ្រាប់​ពេជ្រ​ថ្មី ដែល​ទើប​សម្រេច​ការ​ផ្ទេរ​មក PSG នឹង​ធ្វើ​ឲ្យ​វិស័យ​បាល់ទាត់​បារាំង ហាក់​មាន​សន្ទុះ​ខ្លាំង​ឡើង​នៅ​ប្រជាប្រិយភាព​ពី​អ្នក​គាំទ្រ​ទូទាំង​សកលលោក។ ការ​ផ្ទេរ​របស់ Messi សារ​នេះ PSG ចំណេញ​លើ​ថ្លៃ​ផ្ទេរ​ ដោយ​យក​បាន​ក្នុង​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន ហើយ​ចរចា​ត្រឹម​ថ្លៃ​ពលកម្ម លើ​សុពលភាព ២ ឆ្នាំ​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាង​ក្រោម​យើង​បង្ហាញ បញ្ជី​កីឡាករ​ស៊ី​ថ្លៃ​បំផុត​ទាំង ១០ ​នៅ​ក្លឹប PSG៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Georginio Wijnaldum ទទួល​បាន ១០ លាន​អឺរ៉ូ/ឆ្នាំ
Sergio Ramos ទទួល​បាន ១២ លាន​អឺរ៉ូ/ឆ្នាំ
Gianluigi Donnarumma ទទួល​បាន ១២ លាន​អឺរ៉ូ/ឆ្នាំ
Keylor Navas ទទួល​បាន ១២ លាន​អឺរ៉ូ/ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Angel di Maria ទទួល​បាន ១៤ លាន​អឺរ៉ូ/ឆ្នាំ
Marco Verrati ​ទទួល​បាន ១៥ លាន​អឺរ៉ូ/ឆ្នាំ
Marquinhos ទទួល​បាន ១៥ លាន​អឺរ៉ូ/ឆ្នាំ
Mbappe ទទួល​បាន ២៤ លាន​អឺរ៉ូ/ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Neymar ទទួល​បាន ៣០ លាន​អឺរ៉ូ/ឆ្នាំ
Messi ទទួល​បាន ៣៥ លាន​អឺរ៉ូ/ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT