Gary Lineker បានបង្ហាញការយល់ឃើញថា កីឡាករទាំង ៣ រូបនៅតំបន់ប្រយុទ្ធរបស់ក្លឹប PSG គឺកំពុងក្លាយជាប្រព័ន្ធដ៏ល្អដាច់គេក្នុងលោកហើយ ដោយលោកក៏កំពុងរង់ចាំមើល អំពីការអាចនឹងប៉ះគ្នារវាង Cristiano Ronaldo ទល់ក្លឹប PSG។
ជាការពិតវាអាចកើតឡើងបាននៅការប្រកួត UEFA Champions League ឆ្នាំនេះ ដោយវគ្គចែកពូល គឺមិនអាចនោះទេ ព្រោះអីក្រុមទាំងពីរស្ថិតនៅ Pot តែមួយ ក្រោយពីខកខានឱកាសឈ្នះជើងឯកប្រចាំ លីគដូចគ្នា។ យ៉ាងណាទៅវគ្គ ១៦ ក្រុមឡើងទៅ គឺមើលមិនឃើញនោះទេ សម្រាប់ជំនួប PSG-Juventus។
គ្រប់គ្នានៅ Ligue 1 កំពុងមានការព្រួយបារម្ភ ជាពិសេសគឺក្រុមគូប្រជែងរបស់ PSG ព្រោះការមកសារនេះ លោក Mauricio Pochettino ច្បាស់ណាស់ នឹងប្រើប្រាស់ Neymar នៅតំបន់ប្រយុទ្ធស្លាបឆ្វេង Messi ប្រយុទ្ធស្លាបស្តាំ ហើយ Mbappe ប្រយុទ្ធកណ្តាល។ រហស្សនាមថ្មីនៃប្រព័ន្ធប្រយុទ្ធ PSG ត្រូវបានគេហៅកាត់ថា MMN [Messi, Mbappe, Neymar]។
គួររំឭកថា PSG បានព្រមព្រៀងលើសុពលភាពកុងត្រារយៈពេល ២ ឆ្នាំជាមួយក្លឹបសេដ្ឋីបារាំង ដោយទទួលបានប្រាក់ពលកម្ម ៣៥ លានអឺរ៉ូ/ឆ្នាំ។ ប្រកួតដំបូងដែលកីឡាករអាហ្សង់ទីននឹងចូលរួម ទំនងជាការប៉ះ Strasbourg នៅវេលាម៉ោង ០២:០០ នាទីទាបភ្លឺ ឈានចូលព្រឹកថ្ងៃអាទិត្យទី ១៥ សីហា មានផ្សាយផ្ទាល់លើទំព័រ CTS Sports៕
ប្រភព៖ Twitter