លេខ​អាវ​ទាំង ៥ របស់​វីរបុរស​ឆ្នើម ដែល​ត្រូវ​បាន​ក្លឹប​ដាក់​ឲ្យ​ចូល​និវត្ត អស់​មាន​អ្នក​ស្នង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ទូទៅ​ឲ្យ​តែ​កីឡាករ​ណា​ដែល​បាន​ចាយ​ពេល​កាន់​ឆ្នាំ​នៅ​ក្លឹប​ទោល ហើយ​អាច​បង្កើត​ផ្លែផ្កា​ជោគជ័យ​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​រង្វាន់​ជា​ច្រើន​នោះ ក៏​ពួក​គេ​រមែង​ទទួល​បាន​ការ​តបស្នង​ដ៏​លើសលប់​ត្រលប់​មក​វិញ កំឡុង​ពេល​ចុង​បញ្ចប់​នៃ​អាជីព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង​ក្លឹប​ខ្លះ​ទៅ ក៏​បាន​កសាង​រូប​សំណាក​នៅ​មុខ​កីឡដ្ឋាន ខ្លះ​ប្តូរ​ឈ្មោះ​កីឡដ្ឋាន​ទៅ​តាម​ឈ្មោះ​វីរបុរស​ឆ្នើម​ដែល​ពួក​គេ​គោរព និង​ខ្លះ​ដាក់​លេខ​អាវ​ដែល​វីរបុរស​នោះ​ធ្លាប់​ប្រើប្រាស់​ឲ្យ​ចូល​និវត្ត លែង​មាន​អ្នក​ស្នង​ជា​រៀង​រហូត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​អត្ថបទ​នេះ យើង​រំឭក​លើក​មក​បង្ហាញ​នៅ​លេខ​អាវ​ទាំង ៥ របស់​អតីត​កីឡាករ​បាល់ទាត់​កំពូល ដែល​ត្រូវ​បាន​ក្លឹប​ប្រកាស​ដាក់​ឲ្យ​ចូល​និវត្ត ហើយ​នៅ​ចុង​អត្ថបទ​ យើង​នឹង​បង្ហើប​ពី​ហេតុផល​ដែល Barcelona មិន​អាច​ធ្វើ​បែប​នេះ​បាន សម្រាប់​លេខ​អាវ​របស់ Lionel Messi៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) Javier Zanetti អាវ​លេខ ៤ នៅ​ក្លឹប Inter Milan

ចាយ​ពេល​ជិត ២ ទសវត្ស​នៅ​ក្លឹប​យក្ស​របស់​អ៊ីតាលី Zanetti បង្ហាញ​ខ្លួន​សរុប ៨៥៨ ប្រកួត​ច្រើន​ជាង​កីឡាករ​ណាៗ​ទាំង​អស់។ ខ្សែ​ការពារ​ស្លាប​សញ្ជាតិ​អាហ្សង់ទីន ក៏​ជា​ចំណែក​ជួយ​ឲ្យ Inter ឈ្នះ​ពាន ៣ កាល​ពី​ឆ្នាំ ២០១០ ដោយ​បាន​លេង​ច្រើន​ជាង ៥០ ប្រកួត​នៅ​រដូវ​កាល​ទោល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ប្រកាស​ចូល​និវត្ត​នៅ​ឆ្នាំ ២០១៤ ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Milan ក៏​សម្រេច​ប្រកាស​ថា​អាវ​លេខ ៤ នឹង​ត្រូវ​ចូល​និវត្ត ដើម្បី​តំណាង​ពី​វត្តមាន Zanetti ដូច​កំពុង​ឈរ​ជើង​ឲ្យ​ក្លឹប​ជា​រៀង​រហូត។

៤) Paolo Maldini អាវ​លេខ ៣ នៅ​ក្លឹប AC Milan

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Maldini ចាយ​ពេល ២៥ រដូវ​កាល​លេង​ច្រើន​ជាង ៩០០ ប្រកួត​ឲ្យ​ក្លឹប AC Milan។ លោក​ឈ្នះ​ពាន​រង្វាន់​សរុប ២៦ លើក រួម​មាន Serie A ៧ លើក​និង Champions League ៣ លើក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​ឈាន​ចូល​អាយុ ៤១ ឆ្នាំ Maldini ក៏​សម្រេច​ប្រកាស​ចូល​និវត្ត​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់ ហើយ​អាវ​លេខ​ ៣ របស់​លោក​ក៏​ទៅ​ព្រម​គ្នា ដែល​ជា​ការ​សម្រេច​របស់​ក្លឹប AC Milan ដើម្បី​ជា​ការ​គោរព​ដឹងគុណ​ដល់​ការ​លះបង់​របស់​បុរស​សញ្ជាតិ​អ៊ីតាលី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Johan Cruyff អាវ​លេខ ១៤ នៅ Ajax

មក​ទល់​ពេល​នេះ ដូច​អ្នក​បាន​ឃើញ​ស្រាប់​ហើយ ក្លឹប Ajax មិន​មាន​កីឡាករ​ណា​ដែល​មាន​សិទ្ធ​អាច​ប្រើប្រាស់​អាវ​លេខ​ ១៤ បាន​នោះ​ទេ ព្រោះ​ជា​លេខ​អាវ​ដែល​ក្លឹប​ប្រកាស​ឲ្យ​លែង​ប្រើប្រាស់​ជា​កំហិត ដើម្បី​​ជា​ការ​ដឹង​គុណ​ដល់​អតីត​វីរបុរស​លោក Johan Cruyff។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​សញ្ជាតិ​ហូឡង់ បាន​ចាយ​ពេល​នៅ Ajax ចន្លោះ​ឆ្នាំ ១៩៦៤ ដល់ ១៩៧៣ ហើយ​ត្រលប់​មក​ចូលរួម​ម្តង​ទៀត​នៅ​ឆ្នាំ ៨១ ដល់ ៨៣។ យ៉ាង​ណា​រហូត​មក​ទល់​ឆ្នាំ ២០០៧ ក្លឹប​ក៏​សម្រេច​ដាក់​អាវ​លេខ ១៤ ទៅ​ក្នុង​បញ្ជី​លេខ​អាវ​ចូល​និវត្ត ហើយ​គ្មាន​អ្នក​ស្នង​មក​ទល់​បច្ចុប្បន្ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Diego Maradona អាវ​លេខ ១០ នៅ​ Napoli

វីរបុរស​អាហ្សង់ទីន Maradona បាន​ចាយ​ពេល​ជាមួយ​ក្លឹប​ច្រើន​ជាង ៤ ក្នុង​អាជីព តែ​សមិទ្ធផល​ជោគជ័យ​ធំ​ដែល​លោក​សម្រេច​បាន គឺ​កាល​នៅ​ក្លឹប Napoli ចន្លោះ​ឆ្នាំ ១៩៨៣ ដល់ ១៩៩១។ វា​ក៏​ស្ថិត​ក្នុង​ចន្លោះ​ពេល​ដែល​អាហ្សង់ទីន លើក​ពាន FIFA World Cup ចុង​ក្រោយ​បង្អស់​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Maradona ដែល​ជា Playmaker ពោរពេញ​ដោយ​ទេពកោសល្យ​មួយ​រូប បើ​ទោះ​បី​ធ្លាប់​ជា​មនុស្ស​ប្រើប្រាស់​ថ្នាំ​ញៀន តែ​ក្លឹប Napoli ក៏​នៅ​តែ​គោរព​ឲ្យ​តម្លៃ ហើយ​សម្រេច​ចូល​និវត្ត​អាវ​លេខ ១០ មក​ទល់​សព្វថ្ងៃ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ក្រោយ​ការ​ទទួល​មរណភាព​របស់​លោក​កាល​ពី​ឆ្នាំ​ទៅ ក្លឹប Napoli ក៏​សម្រេច​ប្តូរ​ឈ្មោះ​កីឡដ្ឋាន​មក​​ជា​ Estadio Diego Armando Maradona ថែម​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Pele អាវ​លេខ ១០ នៅ​ New York Cosmos

ក្នុង​អាជីព​របស់ Pele ទាំង​នៅ​ក្លឹប​បូក​ជម្រើស​ជាតិ លោក​រក​បាន​ច្រើន​ជាង ១០០០ គ្រាប់។ នៅ​អាយុ ៣៥ ឆ្នាំ បន្ទាប់​ពី​ចាយ​ពេល​ជិត ២ ទសវត្ស​ឲ្យ​ក្លឹប​ប្រេស៊ីល Santos ​លោក​ក៏​បាន​ផ្ទេរ​មក​ក្លឹប​ New York Cosmos បាន​ ២ ឆ្នាំ​មុន​ប្រកាស​ចូល​និវត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិត​ស្ថិត​នៅ​រយៈ​ពេល​ខ្លី តែ Pele បាន​ទទួល​ការ​គោរព​ពេញ​ទំហឹង ពី​សំណាក់​ក្លឹប​នៅ​សហរដ្ឋអាមេរិក ដោយ New York Cosmos ក៏​ប្រកាស​ព្យួរ​អាវ​លេខ ១០ មិន​ឲ្យ​មាន​នរណា​ពាក់​បន្ត​ពី Pele ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា សម្រាប់​ករណី​របស់ Lionel Messi ​ឯ​ណេះ​វិញ មូលហេតុ​ដែល​ក្លឹប​ Barcelona មិន​អាច​ដាក់​អាវ​លេខ ១០ ឲ្យ​ចូល​និវត្ត​បាន​​នោះ​ក៏​ដោយសារ​តែ​ច្បាប់​របស់ La Liga ដែល​ចែង​ថា​ ក្លឹប​ទាំង​អស់​ចាំ​បាច់​ត្រូវ​តែ​មាន​បញ្ជី​កីឡាករ​ប្រើប្រាស់​លេខ​អាវ​ពី ១ ដល់​ ២៥ ជា​កំហិត ដូច្នេះ​បើ​លេខ​ក្រោយ​ពី ២៥ ឧទាហរណ៍៖ ២៦ ឡើង​ទៅ គឺ​ក្លឹប​អាច​មាន​សិទ្ធ​ដាក់​ឲ្យ​ចូល​និវត្ត​បាន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT