ក្រុមតោខៀវ Chelsea ត្រៀមដាក់សំណើរជាលើកទី២ទៅកាន់ក្រុម Inter Milan ក្នុងទំហំទឹកប្រាក់៩៥លានផោន ដើម្បីនាំយកខ្សែប្រយុទ្ធ Romelu Lukaku ត្រលប់មកវិញ។
ក្រុមរបស់លោក Thomas Tuchel បានស្វែងរកខ្សែប្រយុទ្ធមកពង្រឹងក្រុមបន្ថែមទៀតហើយ ដោយក្នុងនោះពួកគេចង់បាន Lukaku ត្រលប់មកវិញ។ តាមដំណឹង ក្រុម Chelsea បានដាក់សំណើរ៨៥លានផោនម្ដងមកហើយ ប៉ុន្តែត្រូវបានក្រុម Inter Milan ច្រានចោលនិងទាមទារខ្ពស់ជាងនេះទៅទៀត រហូតដល់១១០លានផោនឯណោះ។
យ៉ាងណាមិញ ក្រោយពីមានដំណឹងថាសាមីខ្លួនកីឡាករបែលហ្សិកចង់មកលេងនៅអង់គ្លេសដែរនោះ ពេលនេះក្រុមតោខៀវក៏បានត្រៀមសំណើរជាលើកទី២ ដោយតំឡើងដល់៩៥លានផោន។ ខណៈដែល Lukaku នឹងទទួលបានតម្លៃពលកម្មដល់ទៅ ៣៥០ ០០០ផោនក្នុង១សប្ដាហ៍ផងដែរ៕
ប្រភព៖ DailyMail