ក្រោយរយៈពេលតែជាងមួយម៉ោងនៃការប្រកាសដំណឹងចាកចេញរបស់ Lionel Messi មកមើលក្របខ័ណ្ឌកំពូលអង់គ្លេស Premier League ឯណេះវិញ ក៏ទទួលដំណឹងភ្ញាក់ផ្អើលមួយផងដែរ នោះគឺការមកសម្រេចនាំយក Jack Grealish ដែល Man City បានចាយលុយបំបែកកំណត់ត្រា។
ដូចការគ្រោងទុកមេឃខៀវ បានចំណាយប្រាក់ ១០០ លានផោន ឬ ១៤០ លានដុល្លារ លើការនាំយកម្ចាស់អាវលេខ ១០ របស់ Villa ហើយនេះជាកីឡាករអង់គ្លេសទី ១ ដែលមានតម្លៃផ្ទេរយ៉ាងសន្ធឹកបែបនេះ។
HE'S HERE!
We are delighted to announce the signing of @JackGrealish on a six-year deal.
Welcome to City, Jack! 💙
🔷 #ManCity | https://t.co/axa0klD5re pic.twitter.com/5Y3gMREmKL
— Manchester City (@ManCity) August 5, 2021
បុរសវ័យ ២៥ ឆ្នាំ ដែលលេងតំណែងប្រយុទ្ធស្លាប បានព្រមព្រៀងការចុះហត្ថលេខារយៈពេល ៦ ឆ្នាំ។ កីឡាករអង់គ្លេសបាននិយាយ៖ “ខ្ញុំពិតជារីករាយនឹងការមកចូលរួមនៅ Man City ដោយនេះជាចក្លឹបល្អបំផុតមួយនៅក្នុងប្រទេស ជាមួយនឹងអ្នកចាត់ការរាប់បានថាល្អបំផុតក្នុងលោក នេះក្តីស្រមៃបានក្លាយជាការពិតហើយក្នុងការក្លាយជាចំណែករបស់ City”៕
ប្រភព៖ Man City