បើទោះបីជាក្រុមរបស់ខ្លួនបានយកឈ្នះលើការប្រកួតមិត្តភាព ៣-១ កាលពីម្សិលមិញនេះក្តី ក៏គ្រូ
បង្វឹកម៉ាឡេស៊ី កោតសរសើរដល់ការលេងរបស់កម្ពុជា ផងដែរ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅដែលមានឈ្មោះបោះសម្លេងលើឆាកអន្តរជាតិ។
លោក Tan Cheng Hoe បានលើកឡើងថា៖ « វាមិនមែនជារឿងងាយនោះទេសម្រាប់ការដឹកនាំថ្មី ព្រោះកីឡាករអាចពិបាកក្នុងការធ្វើតាម តែកម្ពុជា ពិតជាធ្វើឱ្យយើងពិបាកក្នុងការយកឈ្នះ » ។
លោកក៏បានបន្ថែមថា ក្រុមរបស់លោក នឹងសិក្សាអំពីបទពិសោធន៍ដែលក្រុមខ្លួនជួបប្រទះក្នុងប្រកួតមិត្តភាពនេះ ដើម្បីត្រៀមខ្លួនឱ្យបានល្អមុនពេលជួបកម្ពុជាម្តងទៀតក្នុងប្រកួតផ្លូវការ ។
សូមរំលឹកថា កម្ពុជា នឹងត្រូវជួបម៉ាឡេស៊ី ម្តងទៀត នៅខែវិច្ឆិកាខាងមុខនេះ ក្នុងការប្រកួតវគ្គជម្រុះពូល A ពានរង្វាន់ AFF Suzuki Cup 2018 ដោយនឹងត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិ នៃរាជធានីភ្នំពេញម្តងទៀត ៕