[ផ្លូវការ] កីឡាករ​ចាយ​ពេល ៧ ឆ្នាំ​នៅ R.Madrid សម្រេច​ត​កុងត្រា​ថ្មី​ដល់​ឆ្នាំ ២០២៥

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ការពារ​ស្លាប Dani Carvajal របស់​ក្លឹប Real Madrid ទី​បំផុត​បាន​ព្រមព្រៀង​លើ​ការ​បន្ត​កុងត្រា​ថ្មី​ជា​ផ្លូវការ​ហើយ ពោល​គឺ​បន្ថែម​ដល់​ឆ្នាំ ២០២៥។ ដ្បិត​បើ​រដូវ​កាល​មុន គេ​មិន​សូវ​បាន​លេង ដោយសារ​កើត​មាន​បញ្ហា​របួស តែ​គេ​ជឿ​ថា​នៅ​រដូវ​កាល​ក្រោយ Carvajal នឹង​មាន​ចំណែក​សំខាន់​ច្រើន ពោល​ក្រោយ​ពេល​ក្លឹប​បាត់បង់​ខ្សែ​ការពារ​សំខាន់ Sergio Ramos និង Raphael Varane។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ចុះ​ហត្ថលេខា​របស់ Carvajal ក៏​រាប់​បាន​ថា​ក្លាយ​ជា​កីឡាករ​ទី ៤ នៅ​ក្លឹប​អធិរាជ​ស ដែល​បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​នៅ​រដូវ​ក្តៅ​ ខណៈ​កន្លង​មក​មាន​ដូច​ជា Luka Modric បន្ត​ដល់​ឆ្នាំ ២០២២, Lucas Vazquez បន្ត​ដល់​ឆ្នាំ ២០២៤ និង Nacho បន្ត​ដល់​ឆ្នាំ ២០២៣។ អ្នក​បន្ទាប់​អាច​ជា Karim Benzema ស្រប​ពេល​ដែល​កុងត្រា​បច្ចុប្បន្ន​ត្រូវ​ផុត​នៅ​ឆ្នាំ​ក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា បើ​រាប់​ទាំង​កាល​នៅ​ឈុត​តូច គឺ Carvajal ចាយ​ពេល​ជាង ១០ ឆ្នាំ​ហើយ​ជាមួយ​ក្លឹប តែ​ទើប​មក​ដល់​ឆ្នាំ ២០១៣ នេះ​ទេ​ដែល​គេ​ផ្ទេរ​មក​លេង​ឲ្យ​ឈុត​ធំ បន្ទាប់​ពី Real ចរចា​ទិញ​យក Bayer Leverkusen វិញ​នៅ​តម្លៃ​ខ្ពស់​ជាង​មុន ១,៥ លាន​អឺរ៉ូ។ ចាយ​ពេល​សរុប ២៩៤ ប្រកួត គេ​រក​បាន ៦ គ្រាប់​និង Assist ៥០ លើក ហើយ​ឈ្នះ​ពាន​រង្វាន់​សរុប​ចំនួន ១៦ លើក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT