Diego Maradona បានសម្រេចចិត្តចូលទីលានហ្វឹកហាត់វិញហើយ ដោយទៅដឹកនាំក្រុម Dorados ដែលកំពុងយ៉ាប់យ៉ឺននៅលីគលំដាប់ទី២មិចសិកូ។
Maradona វីរបុរសបាល់ទាត់អាហ្សង់ទីន ទើបតែចាកចេញពីក្រុម Al Fujairah នៅលីគលំដាប់ទី២ ក្នុងប្រទេសអារ៉ាប់រួមប៉ុន្មានខែកន្លងទៅនេះទេ។ យ៉ាងណាមិញ នៅម្សិលមិញនេះ ក៏ស្រាប់តែលោក
បានបង្ហាញខ្លួនទៅដឹកនាំក្រុមនៅលីគលំដាប់ទី២របស់ប្រទេសមិចសិកូទៅវិញ។ ក្រុម Dorados នេះ
ដែរ កំពុងតែយ៉ាប់យ៉ឺនខ្លាំងមែនទែននៅលីគកម្រិត២នេះ ដោយបើករដូវកាល៦ប្រកួត ចាញ់៣ និងស្មើ៣ដង។
ការចូលដឹកនាំក្រុមថ្មីនេះដែរ គ្រូបង្វឹកដែលធ្លាប់ដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនបានដាក់
គោលដៅឱ្យជោគជ័យ និងនាំក្រុមមួយនេះលេងឈ្នះការប្រកួតឡើងវិញ៕ប្រភពDailyMail