អេស្ប៉ាញ​ជា​ក្រុម ​មាន​ភាគរយ​ឈ្នះ World Cup ​ច្រើន​ជាង​គេ

តាម​ការ​សិក្សា​មួយ​បាន​បញ្ជាក់​ថា​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ FIFA World Cup 2018 ​ខាង​មុខ​នេះ។

ការ​សិក្សា​នោះ​ផ្ដោត​ទៅ​លើ​នាទី​របស់​កីឡាករ​ជាប់​ជម្រើស​ជាតិ​ម្នាក់​ៗ​បាន​លេង​នៅ​ក្លឹប​អាជីព​របស់​ខ្លួន ​កម្រិត​ក្លឹប​ដែល​ពួកគេ​លេង ​និង​សមត្ថភាព​ផ្ទាល់​ខ្លួន​របស់​កីឡាករ​ម្នាក់​ៗ។ ជា​លទ្ធផល​ចេញ​មក​គឺ​ អេស្ប៉ាញ​ទទួល​បាន​ពិន្ទុ​ដល់​ទៅ ១០០ ពេញ នាំ​មុខ​បណ្ដា​ប្រទេស​ខ្លាំង​ៗ​ផ្សេង​ទៀត។ សូម្បី​តែ​ប្រេស៊ីល​ដែល​ជា​ក្រុម​ខ្លាំង​មួយ​នោះ ​ក៏​ស្ថិត​ក្រោម​អេស្ប៉ាញ​ដែរ។

​ក្រុម​ដែល​សង្ឃឹម​តិច​ជាង​គេ ក្នុង​ការ​ឈ្នះ​កម្មវិធី​ខាង​មុខ គឺ ប៉ាណាម៉ា​ដែល​នឹង​ត្រូវ​លេង​ World Cup ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ខ្លួន។ ក្រុម​ជម្រើស​ជាតិ​អាមេរិក​កណ្ដាល​រូប​នេះ មាន​ត្រឹម​តែ ១២​ពិន្ទុ ប៉ុណ្ណោះ។

ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១៤ ​ខែ​មិថុនា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ហើយ។ ​ក្រុម​អេស្ប៉ាញ​នៅ​ពូល B ​ជាមួយ​ក្រុម​អឺរ៉ង់ ម៉ូរុកកូ ​និង​ព័រទុយហ្គាល់៕

  • អេស្ប៉ាញ​ជា​ក្រុម ​មាន​ភាគរយ​ឈ្នះ World Cup ​ច្រើន​ជាង​គេ