វីរបុរស Sam-A ​ត្រៀម​រួចរាល់​ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ​ពេល​ជួប​ Prajanchai

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Sam-A Gaiyanghadao មិន​ទាន់​ចាញ់​នៅ​ឡើយ​​ទេ​តាំ​ង​ពី​​​ទម្លាក់​មក​ប្រកួត​ទម្ងន់​ strawweight ​និង​ គ្រង​ខ្សែ​ក្រវាត់​ពីរ​ទាំង មួយ​ថៃ និង ឃីកបុកសីង  ប៉ុន្តែ វីរបុរស​រូប​នេះ​បាន​ដឹង​ថា​អ្នក​ឡើង​​ដណ្ដើម​ខ្សែ​ក្រវាត់​នា​ប្រកួត​បន្ទាប់​​នឹង​​គំរាម​កំហែង​ខ្លាំង​ដល់​រូប​​គេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីរបុរស​មួយ​​ថៃ​វ័យ ៣៧ ឆ្នាំ​​​នឹ​ង​ឡើង​ការពារ​ខ្សែ​ក្រវាត់​ ONE Strawweight Muay Thai World Title ​ទល់​នឹង​តារា​ទើប​រះ Prajanchai PK.Saenchai Muaythaigym ​ក្នុង​នាម​ជា​គូ​ឯក​នៃ​ព្រឹត្តិការណ៍​ ONE: BATTLEGROUND ដែល​ជា​​ការ​ប្រកួត​​បិទ​ជិត​ផ្សាយ​ផ្ទាល់​ពី​​កីឡដ្ឋាន​ Singapore Indoor Stadium ​ប្រទេស​​សិង្ហបុរី ​នៅ​ថ្ងៃ​សុក្រ​ទី ៣០ ​កក្កដា ខាង​មុខ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Sam-A  ដែល​មាន​កំណត់​ត្រា​ប្រកួត​ឈ្នះ ៣៧០ ​ដង ចាញ់ ៤៧ ដង ​និង​ស្មើ ៩ ដង​ក្នុង​អាជីព បាន​ឲ្យ​ដឹ​ង​ថា Prajanchai ​ជា​កីឡាករ​មាន​ទេព​កោសល្យ​មួយ​រូប, ​មាន​ល្បឿន​លឿន, និង ​មាន​ជំនាញ​ប្រយុទ្ធ​ឈរ​ដ៏​មាន​ថាម​ពល។  ​លើស​ពិ​នេះ គេ​ជា​តារា​វ័យ​ក្មេង​ថៃ​ដ៏​ល្អ​បំផុត​ម្នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Sam-A  ទទួល​ស្គាល់​ថា ៖«Prajanchai ​ជា​គូ​ប្រជែង​ដ៏​គ្រោះ​ថ្នាក់​មួយ​រូប​នៅ​ទម្ងន់​ strawweight ។  គេ​ប្រកួត​បាន​ល្អ​នៅ​គ្រប់​ទឹក​ទាំង​អស់​។ ​គេ​​ឆ្លាត​ណាស់។ ​គេ​មាន​ជំនាញ​ល្អ​ណាស់ និង​បទ​ពិសោធន៍​ក៏​ច្រើន​ដែរ។  ​រឿង​ទាំង​នេះ​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​​កីឡាករ​ប្រជែង​ដ៏​គ្រោះ​ថ្នាក់​នៅ​ក្នុង​ប្រភេទ​ទម្ងន់​របស់​​នេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«រាល់​ការ​ប្រកួត​របស់​គេ​​រំលឹក​ឲ្យ​ខ្ញុំ​ដឹង​អំពី​​​វីរបុរស Saenchai ​និង​អំពី​វិធី​ដែល​គេ​ចេញ​ក្បាច់​នីមួយៗ, មាន​ល្បិច​ច្រើន​ទៀត។ ​ហើយ​ថ្មីៗ​នេះ Saenchai  បាន​ហ្វឹកហាត់​ជា​មួយ​​ Prajanchai ​ផង​ដែរ។  Prajanchai ​បាន​រៀន​សូត្រ និង​ស្រូប​យក​ចំណេះ​​ដឹង​ពី Saenchai ច្រើន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Sam-A បាន​គ្រង​ខ្សែ​ក្រវាត់​ឃីកបុកសីង​ពិភព​លោក ONE Strawweight ​កាល​ខែ​ធ្នូ ឆ្នាំ ២០១៩ និង​បន្ថែម​​​ខ្សែ​ក្រវាត់​មួយ​ថៃ​ ONE Strawweight ​ក្នុង​រយៈ​ពេល ២ ខែ​បន្ទាប់។

នា​ខែ​តុលា ឆ្នាំ ២០២០ ​ម្ចាស់​ខ្សែ​ក្រវាត់​ពីរ​បាន​ធ្វើឲ្យ​​តារា​មួយ​ថៃ​លំដាប់​ទី១​ទម្ងន់​ strawweight ​កីឡាករ Josh “Timebomb” Tonna ដួល​រហូត ៣ ដង​ និង​ផ្ដួល​ឲ្យ​សន្លប់នៅ​ទឹកទី២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Sam-A  រំលឹក​ថា ៖«នោះ​ជា​ការ​ឡើងការពា​រ​ខ្សែ​ក្រវាត់​លើក​ដំបូង​របស់​ខ្ញុំ​ក្នុង​ទម្ងន់​ strawweight ។ ខ្ញុំ​ពិត​ជា​រំភើប និង​ភ័យ​ខ្លាច​តិចតួច។  ប៉ុន្តែ ​ពេល​ខ្ញុំ​ហក់​ចូល​សង្វៀន ខ្ញុំ​បានមើល​ឃើញ​ថា ខ្ញុំ​ធ្វើបាន​ល្អ​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត។  ពេល​ខ្ញុំ​​ដាល់​គេ ​ខ្ញុំ​ក៏​បាន​ដឹង​អំពី​ចំណុច​ខ្សោយ។ បន្ទាប់មក​ខ្ញុំបោះ​កណ្ដាប់​ដៃ និង​ផ្ដួល​គេ​ឲ្យ​សន្លប់​តែ​ម្ដង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា​លំបាក​បន្តិច​ក្នុង​​ការ​ស្វែង​រក​ចំណុច​ខ្សោយ​របស់​ Prajanchai។  កូន​សិស្ស​មក​ពី​ក្លិប​ PK.Saenchai Muaythaigym ​កាន់​កំណត់​ត្រា​ឈ្នះ ៣៣៧ លើក ​ចាញ់ ៥១ លើក និង​ស្មើ ​៣​លើក។  ហើយ​គេ​មាន​ប្រវត្តិ​ចេញ​ពី​កីឡា​ប្រយុទ្ធ​នេះ​ឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពី​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​សង្វៀន​ល្បី Lumpinee និង Rajadamnern Stadium Muay Thai World Title  បុរស​វ័យ ២៦ ឆ្នាំ​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​ WBA Asia South Championship ​ពីរ​ខ្សែ​ក្នុង​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Prajanchai ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​​អស្ចារ្យ​ម្នាក់  ហើយ​ការ​ពាក់​ហ្គង់​ទម្ងន់​ ៤ អោន​សម្រាប់​ការ​ដណ្ដើម​ខ្សែ​ក្រវាត់​ World Title ​​ធ្វើ​ឲ្យ​ ​កណ្ដាប់​ដៃ​របស់​គេ​កាន់​តែ​សាហាវ​មិន​ខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ដូច​ដែល​ខ្ញុំ​បាន​ឃើញ​ អាវុធ​របស់​គេ​មិន​ធ្ងន់​ទេ ប៉ុន្តែ ពេល​​​ចូល​ប្រយុទ្ធ​ញាប់ៗ ​​ល្បឿន​របស់​គេ​លឿន​ណាស់»។  ម្ចាស់​ខ្សែ​ក្រវាត់​ strawweight បញ្ចេញ​ទស្សនៈ​បែប​នេះ។

«គេ​មាន​ល្បិច និង​តាក់ទិក​ច្រើនណាស់។ ​ចំណុច​ខ្លាំង​របស់​គេ គឺ ល្បឿន។  ​អ្វី​ដែល​ខ្ញុំ​អាច​យក​ឈ្នះ​គេ​បាន គឺ ​​វៃ​ចេញ​ពី​ឆ្វេង កណ្ដាប់​ដៃ​ឆ្វេង ទាត់​ឆ្វេង ​ដែល​អាច​នាំ​ខ្ញុំ​ទៅ​ជោគជ័យ។  ការ​ប៉ះ​​កីឡាករ​ថៃ​ដូច​គ្នា ​មិន​ងាយ​ស្រួល​​ផ្ដួល​ឲ្យ​សន្លប់​ទេ ​ព្រោះ​គេ​លឿន និង​មាន​ជំនាញ​ល្អ។ ​វា​​ជា​ការ​ប្រកួត​ដ៏​លំបាក។ ប៉ុន្តែ បើ​មាន​ឱកាស ខ្ញុំ​នឹង​ចាប់​វា​ឲ្យ​ជាប់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​​កីឡាករ​ប្រជែង​ខ្សែ​ក្រវាត់​បាន​និយាយ​ថា ចង្កា​របស់ Sam-A គឺ​ជា​ចំណុច​ខ្សោយ ​ហើយ​គេ​មាន​ផែន​ការ​​​ប្រកួត​ឲ្យ​ល្អ​មើល​បំផុត។

យ៉ាង​ណា​ក្ដី Sam-A មិន​យល់​ស្រប​ទេ​ដោយ​លើក​ឡើង​ថា ៖«ចង្កា​គឺ​ជា​សរីរាង្គ​មួយ ហើយ​សរីរាង្គ​កើត​ចេញ​ពី​សាច់។ ​វា​តែង​តែ​រង​ផល​ប៉ះពាល់​ពេល​ត្រូវ​កណ្ដាប់​ដៃ។ យ៉ាង​ណា​ក្ដី ​ការ​និយាយ​ វា​ងាយ​ស្រួល​ជាង​ធ្វើ​អីចឹង​ហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​នេះ ជា​ពេល​ដែល​ Sam-A ត្រូវ​​ធ្វើ​ឲ្យ​ Prajanchai ​ស្ងាត់​ស្ងៀម​ហើយ។ ​ម្ចាស់​ខ្សែ​ក្រវាត់​  ONE World Champion ​ពីរ​ខ្សែ ​បានផ្ដួល​តារា​ឆ្នើមៗ​ក្នុង​ទម្ងន់ strawweight ​រួច​មក​ហើយ​ក្នុង​​ក្បាច់​មួយ​ថៃ និង​ឃីកបុកសីង។

ប៉ុន្តែ នៅ​ថ្ងៃ​ទី ៣០ កក្កដា នេះ​នេះ  Sam-A ​ត្រូវ​បង្ហាញ​ឲ្យ​ច្បាស់​អំពី​សមត្ថភាព​របស់​ខ្លួន និង​បំបាត់​រាល់​ការ​សង្ស័យ​ទាំង​ឡាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​ខ្សែ​ក្រវាត់​សង្កត់​ធ្ងនបែប​នេះ ៖«អ្វី​ដែល​ខ្ញុំ​ចង់​បង្ហាញ គឺ ខ្លួន​ខ្ញុំ​នេះ​ឯង។  អ្នក​រាល់​គ្នា​និយាយ​ថា  ខ្ញុំ​ចាស់​ណាស់​មិន​អាច​ប្រកួត​​បាន​​ទេ។  ​នេះ​ជា​ភស្ដុតាង​របស់​ខ្ញុំ ​ហើយ​​ចាំ​មើល​ខ្ញុំ​នៅ​តែ​ប្រកួត​បាន ឬ អត់ ។ ​ខ្ញុំ​ត្រូវ​ការ​បង្ហាញ​សម្រាប់​ខ្លួន​ឯង​នៅ​ក្នុង​ការ​ប្រកួត​នេះ»។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT