ខ្សែប្រយុទ្ធ Gareth Bale បានត្រលប់ចូលហ្វឹកហាត់ជាមួយក្រុម Real Madrid វិញហើយ ក្រោយការដឹកនាំរបស់លោក Carlo Ancelotti កាលពីពេលម្សិលមិញនេះ។
ជិត១ខែបន្ទាប់ពីចប់ Euro 2020 និង៣០៧ថ្ងៃដែលរូបគេត្រូវក្រុម Spurs ខ្ចីជើងទៅនោះ ពេលនេះ Bale បានត្រលប់មកក្រុម Real Madrid វិញហើយ។ រូបគេបានត្រលប់មកវិញនេះ គឺជារដូវកាលចុងក្រោយរបស់គេហើយ និងសង្ឃឹមបានលេងវិញផងដែរក្រោមការដឹកនាំរបស់លោក Ancelotti ។ ដោយសាមីខ្លួនថា១រដូវកាលចុងក្រោយនេះ នឹងមិនចាកចេញទៅណាទៀតនោះទេ។
សម្រាប់លោក Ancelotti វិញ ក៏បាននិយាយដែរថា៖ “Gareth មិនបានលេងច្រើនទេ ប៉ុន្តែគាត់បានរកគ្រាប់បាល់ច្រើនណាស់។ ខ្ញុំស្គាល់គាត់ច្បាស់ ហើយប្រសិនបើគាត់ត្រលប់មកវិញជាមួយការតាំងចិត្តលេង នោះគាត់នឹងអាចមានរដូវកាលល្អជាមិនខាន”៕ប្រភព Marca