ONE ប្រកាស​ព្រឹត្តិការណ៍​ថ្មី​ BATTLEGROUND ប្រជុំសុទ្ធតែជើងខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី​បំផុត ONE Championship បាន​វិល​ត្រឡប់​មក​វិញ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ឆមាស​ទី​២​នៃ​ឆ្នាំ​២០២១​ហើយ។  សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ទី​១​ក្នុង​ឆមាស​ទី​ពីរ​នេះ​វិល​ទៅ​កាន់​សមរភូមិ​សង្វៀន Singapore Indoor Stadium គឺ​ ONE: BATTLEGROUND នា​ថ្ងៃ​សុក្រ ទី​៣០ ខែ​កក្កដា ចុង​ខែ​នេះ​​ដែល​មាន​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូឯក​ប្រចាំ​ព្រឹត្តិការណ៍​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Strawweight ពីរ​ប្រភេទ​កីឡាករ​ខ្លា​កំណាច​ Sam-A Gaiyanghadao ត្រូវ​ការពារ​ខ្សែ​ក្រវាត់​មួយ​ថៃ​របស់​ខ្លួន​ទល់​នឹង​តារា​ប្រដាល់​ទើប​ចុះ​កុងត្រា​ថ្មី និង​ជា​មិត្ត​រួម​ជាតិ Prajanchai PK.Saenchai Muaythaigym។

View this post on Instagram

A post shared by ONE Championship (@onechampionship)

Sam-A មាន​កំណត់​ត្រា​ប្រកួត​ឈ្នះ ៣៧០​ដង ចាញ់​៤៧​ដង និង​ស្មើ​៩​ដង​ដែល​ជា​ខ្លា​ចាស់ និង​វីរុស​បុរស​ប្រដាល់​មួយ​ថៃម្នាក់​ដែល​មិន​ទាន់​មាន​អ្នក​ផ្តួល​ឡើយ​លើ​ឆាក​អន្តរជាតិ។

បន្ទាប់​ពី​គាត់​ឈ្នះ​ជើង​ឯក​មួយ​ថៃ​ពិភព​លោក ONE Flyweight គាត់​បាន​ទម្លាក់​ទម្ងន់​ហើយ​បាន​ឈ្នះ​ជើង​ឯក​មួយ​ទៀត​គឺ​ខ្សែ​ក្រវាត់​ឃីក​បុកសីង​ពិភព​លោក ONE Strawweight ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៩ ហើយ​ពីរ​ខែ​ក្រោយ​មក​បាន​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ថៃពិភព​លោក ONE Strawweight។

ក្រោយ​មក​ការ​ឡើង​ប្រកួត​ការពារ​ខ្សែក្រវាត់​ពិភព​លោកបាន​ជោគជ៧យ​ដោយ​បាន​ផ្តួល​ជើង​ខ្លាំង​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​តារាង​ចំណាត់​ថ្នាក់ Josh “Timebomb” Tonna កាល​ពី​ខែ​តុលា។

អ្នក​លេច​មុខ​ថ្មី PK.Saenchai Muaythaigym ត្រូវ​បាន​គេ​ចាត់​ទុក​ជាតារា​ប្រដាល់​មួយ​ថៃ​ដ៏​ឆ្នើម​ម្នាក់ ដូច្នេះ​ហើយ​ទើប​ជា​រូប​គេ​បាន​ឱកាស​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ បន្ទាប់​ពី​ចុះ​កុងត្រា។ ជា​មួយ​បទ​ពិសោធ​ឈ្នះ ៣៣៧​ដង ចាញ់​៥១​ដង និង​ស្មើ​៣​ដង រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់ និង​ខ្សែ​ក្រវាត់​នៅ​សង្វៀន Lumpinee និង​ Rajadamnern ជា​ច្រើន​មក​ហើយ មុន​ពេល​បោះ​ជំហាន​ចូល​សង្វៀន ONE.

ឥឡូវ​នេះ កីឡាករ​អាយុ​២៦​ឆ្នាំ​ត្រូវ​ពាក់​ស្រោម​ដៃ​គុន​ចម្រុះ​៤​អោន​ដើម្បី​ស្វែង​រក​ខ្សែ​ក្រវាត់​ពិភព​លោក​បន្ថែម​ទៀត ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ផ្កាយ​គ្រោះ​ម្នាក់​ដល់​អធិរាជ​សង្វៀន​ដែល​ជា​រៀម​ច្បង។

ព្រឹត្តិការណ៍ ONE: BATTLEGROUND ក៏​នឹង​ឃើញ​ការ​វិល​ត្រឡប់​មក​វិញ​នូង​វីរបុរស​មីយ៉ាន់ម៉ា Aung La “The Burmese Python” N Sang និង Leandro “Wolf” Ataides ដែល​អ្នក​ទាំង​ពីរសុទ្ធ​តែ​បរាជ័យ​ក្រោម​ជើង​ខ្លាំង និង​ម្ចាស់​ខ្សែ​ក្រវាត់​ថ្មី​ពីរ​គ្រឿង Reinier “The Dutch Knight” de Ridder។

ពស់​ថ្លានភូមា Aung La N Sang ជា​ជើង​ឯក​ពិភព​លោក​ទី​១​របស់​មីយ៉ាន់ម៉ា ប៉ុន្តែ​កាល​ពី​ប៉ុន្មាន​ខែ​មុន​ខ្សែ​ក្រវាត់​ពិភព​លោក​២​គ្រឿង​របស់​គេ​ធ្លាក់​ទៅ​លើ​ជើង​ខ្លាំង​តែ​ម្នាក់ ដូច្នេះ​ការ​វិល​ត្រឡប់​មក​វិញ​នេះ​គឺ​ដើម្បី​បើក​ផ្លូវឆ្ពោះ​ទៅ​រកខ្សែ​ក្រវាត់​របស់​ខ្លួន​មក​វិញ។

ចំណែក Ataides ជា​ជើង​ឯក​ជឺជីតស៊ូ​ពិភព​លោក​៥​សម័យ​កាល​មុន​ពេល​បោះ​ជំហាន​ចូល​គុន​ចម្រុះ ប៉ុន្តែ​បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​១១​លើក ការ​ប្រកួត​ចុង​ក្រោយ​រូប​គេ​ចាញ់ De Ridder កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២០ ដូច្នេះ​ច្បាស់​ណាស់​រូប​គេ​ក៏​រក​ផ្លូវ​ទៅ​រក​ខ្សែ​ក្រវាត់​ដែរ។

វត្តមាន​តារា​ឆ្នើម​ៗ​ជា​ច្រើន​នៅ​ព្រឹត្តិការណ៍ ONE: BATTLEGROUND គឺ​កីឡាការិនី​វ័យ​ក្មេង​ទើប​អាយុ​១៧​ឆ្នាំ Victoria “The Prodigy” Lee ក៏ត្រូវ​ឡើង​សង្វៀន​ជាលើក​ទី​២ ជា​មួយ​គ្នា​ខ្លាញី​ឥណ្ឌា Ritu “The Indian Tigress” Phogat ក៏​វិល​មក​វិញ​ដែរ ហើយកីឡាករ​ថៃ​ជំនាញ​ឃីក​បុក​សីង Sitthichai “Killer Kid” Sitsongpeenong ត្រូវ​ជួប Tayfun “Turbine” Ozcan។

សមាសភាព​គូ​ប្រកួត​ពេញ ONE: BATTLEGROUND
ជើង​ឯក Sam-A ប៉ះ Prajanchai (ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​មួយ​ថៃ ONE Strawweight)
ពស់​ថ្លាន​មីយ៉ាន់ម៉ា Aung La N Sang ប៉ះ Leandro Ataides (ប្រកួត​គុន​ចម្រុះ)
អ្នក​លេង​ឃីកបុកសីង​ថៃ Sitthichai  ប៉ះ Tayfun Ozcan (ប្រកួត​ឃីក​បុក​សីង)
ខ្លាញីឥណ្ឌា Ritu Phogat ប៉ះ​ Lin Heqin (ប្រកួត​គុន​ចម្រុះ)
អ្នក​លេង​គុន​ចម្រុះ​ចិន Chen Rui ប៉ះ  Jeremy Pacatiw (ប្រកួត​គុន​ចម្រុះ)

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT