Real Madrid ប្រកាស​ទៅ​ជួប​ក្រុម​ខ្លាំង​នៅ​លីគ​កំពូល​អ៊ីតាលី នា​ថ្ងៃ​ទី ៨ សីហា​ខាង​មុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​ Real Madrid ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ថ្មី​លោក Carlo Ancelotti បាន​ប្រកាស​កន្លង​មក​ហើយ​ពី​ផែនការណ៍​ប្រកួត​កម្តៅ​សាច់ដុំ​មុន​បើក​រដូវ​កាល គឺ​លេង​ប៉ះ Rangers នៅ​ចុង​ខែ​កក្កដា​នេះ ដល់​ឥឡូវ​ក៏​បាន​ប្រកាស​ពី​ប្រកួត​មួយ​ផ្សេង​ទៀត ទល់​ក្លឹប​មក​ពី​លីគ​កំពូល​អ៊ីតាលី​នោះ​គឺ AC Milan។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រកួត​កម្តៅ​សាច់​ដុំ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៨ សីហា វេលា​ម៉ោង ១១:៣០ នាទី​យប់ នៅ​ឯ​កីឡដ្ឋាន Worthersee Stadion ក្នុង​ទីក្រុង Klagenfurt ប្រទេស​អូទ្រីស។ ក្រោយ​ចប់​ពី​ប្រកួត​នោះ​ទៅ ប្រហែល Real នឹង​ត្រៀម​ខ្លួន​ចូលរួម​ប្រកួត​នៅ La Liga តែ​ម្តង ពោល​គឺ​រំលង​មួយ​សប្តាហ៍​បន្ទាប់ ត្រូវ​ប៉ះ Alaves ជា​ប្រកួត​បើក​ឆាក​រដូវ​កាល​ថ្មី ២០២១/២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា នេះ​ជា​ការ​វិល​ត្រលប់​មក​ដឹកនាំ​អធិរាជ​ស លើក​ទី ២ របស់​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី Ancelotti ក្រោយ​ពី​ធ្លាប់​ដឹកនាំ​ម្តង​កាល ពី​ចន្លោះ​ឆ្នាំ ២០១៣-២០១៥។ យើង​នឹង​រង់ចាំ​មើល តើ​សមត្ថភាព​ដឹកនាំ​របស់​បុរស​វ័យ ៦២ ឆ្នាំ អាច​ជួយ​ស្តេច​ស​ធ្វើ​បាន​ល្អ​ជាង​សម័យ​កាល​របស់ Zinedine Zidane បាន​ដែរ​ឬ​យ៉ាង​ណា?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT