ការ​វ៉ៃ​កែង​​ក្នុង​ក្បាច់​មួយ​ថៃ​ និង​គុន​ខ្មែរ​ដ៏​មាន​ប្រជា​ប្រិយ​បំផុត​នៅ​ ONE Championship

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច​ដែល​បាន​ឃើញ​​សឹង​រាប់​ភ្លេច​នៅ​សង្វៀន ONE Championship ​​​ការ​​ប្រើ​កែង​ក្នុង​​ក្បាច់​មួយ​ថៃ​អាច​ធ្វើ​ឲ្យ​លទ្ធផល​​ប្រែប្រួល​យ៉ាង​លឿន និង​អាច​ធ្វើឲ្យ​គូ​ប្រកួត​មិន​អាច​បន្ត​ការ​ប្រកួត​ទៀត​បាន ។ ពិធីករ​ប្រចាំ​សង្វៀន​​​លំដាប់​ពិភព​លោក​ Michael “The Voice” Schiavello និង Mitch “The Dragon” Chilson ​ក៏​បាន​ទទួល​ស្គាល់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កីឡាករ​ខ្លះ​ប្រើ​កែង​ដូច​ផ្លេក​បន្ទោរ​មើល​​សឹង​តែ​​មិន​ឃើញ ​ហើយ​ការ​ប្រើ​កែង​ទាំង​នេះ​​មាន​ក្នុង​កីឡា​ដូច​ជា គុន​ខ្មែរ, គុនចម្រុះ, និង មួយថៃ។ គេ​មិន​​ខ្វល់​ថា​កីឡា​ប្រភេទ​អ្វីនោះ​ទេ  កីឡាករ​ម្នាក់​ៗ​បាន​អនុវត្ត​រាប់​​ពាន់​ដង​ទៅ​លើ​​ស៊ីប និង​បាវ​សាក់​ធ្ងន់​ៗ មុន​ពេល​ឡើង​ប្រកួត​នៅ​លើ​សង្វៀន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ក្រឡេក​មើល​ការ​ប្រកួត​មួយ​ថៃ​ចំនួន ៥ ដែល​បាន​ប្រើ​កែង​​​យ៉ាង​ល្អ​បំផុត​នៅ​សង្វៀន​ ONE Championship ដោយ​កីឡាករ​ល្បីៗ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

#1 ការ​វ៉ៃ​កែង​ក្នុង​ជំហរ​​ស្រប​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​វីដេអូ​នេះ  គឺ​​ជា​ការ​ប្រើ​កែង​ស្រប​របស់​ម្ចាស់​ខ្សែ​ក្រវាត់​​មួយ​ថៃ ONE Bantamweight ​កីឡាករ​ Nong-O Gaiyanghadao ​នៅ​ពេល​រូប​គេ​ប៉ះ​នឹង​ Mehdi “Diamond Heart” Zatout។

ដើម្បី​​​វ៉ៃកែង​បែប​នេះ​ឲ្យ​បាន​ល្អ​ Nong-O បាន​ដាក់​ក​ដៃ​​ឲ្យ​នៅ​កណ្ដាល​ដើម​ទ្រូង​មុន​នឹង​វ៉ៃ​ចេញ​ម្ដង​ៗ។ ការ​ធ្វើ​បែប​នេះ​​​នាំ​ឲ្យ​ឆ្អឹង​កែង​ដៃ​បោះ​ទៅ​មុត​​ល្អ។  ការ​វ៉ៃ​កែង​បែប​នេះ​ស្រដៀង​ទៅ​នឹង​ការ​បោះ​កណ្ដាប់​ដៃ​​ស្ដាំ​ត្រង់​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​មួយ​គ្នា​នោះ​ កែង​របស់​ Nong-O ក៏​អាច​ការពារ​កុំ​ឲ្យ​គ្រោះ​ថ្នាក់​ពី​ការ​វ៉ៃ​កែង​របស់​គូ​ប្រជែង​ផង​ដែរ។

#2 ការ​វ៉ៃ​កែង​បញ្ឈរ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​វ៉ៃ​កែង​បញ្ឈរ​ត្រូវ​បាន​គេ​​ស្គាល់​ថា ​ការ​វ៉ៃ​កែង​កាត់​ពី​លើ ដែល​ជា​មូលដ្ឋាន​ផ្សេង​ទៀត​ពី​ការ​ប្រកួត​មួយ​​ថៃ​នៅ​លើ​សង្វៀន ONE។  ការ​វ៉ៃ​កែង​បែប​នេះ​ភាគ​ច្រើន​កើត​ឡើង​ពេល​ចូល​ចាប់​អុក​ជង្គង់។ ​​ស្នៀត​នេះ​ជា​ការ​ចូល​ចិត្ត​ពី​សំណាក់​​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​មួយ​ថៃ ONE Flyweight កីឡាករ Jonathan “The General” Haggerty។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​ Haggerty ប៉ះ​​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ពីរ​ខ្សែ​ Sam-A Gaiyanghadao គេ​បាន​ប្រើ​ស្នៀត​នេះ​យ៉ាង​ច្រើន​ក្នុង​រយៈ​ពេល​ ៥ ទឹក​ពេញ ជា​ពេល​ដែល​រូប​គេ​ប្រើ​កែង​ស្ដាំ​យ៉ាង​ល្អ​ដើម្បី​​ប៉ង​​ផ្ដួល​ Sam-A ។

​ផែន​ការ​នោះ​ត្រូវ​បាន​សម្រេច​​ ​ព្រោះ​ Haggerty បាន​ឈ្នះ​ខ្សែ​ក្រវាត់​មាស​បន្ទាប់​ពី​ការ​ប្រកួត​ ៥ ទឹក​ពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

#3 ការ​ប្រែប្រួល​នៃ​ការ​វៃ៉​​កែង​កាត់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«Jutting elbow» គឺ​ជា​បម្រែ​បម្រួល​នៃ​ការ​វ៉ៃ​កែង​កាត់​ពី​លើ ដែល​កីឡាករ​ជា​ច្រើន​ប្រើ​​ក្នុង​ចម្ងាយ​ឆ្ងាយ​ដោយ​​មាន​ការ​សម្រុក​ពី​ការ​វ៉ៃ​កែង​ទៅ​មក។ បច្ចេកទេស​នេះ​មិន​ត្រឹម​តែ​​កីឡាករ​ថៃ ប៉ុន្តែ តារា​គុន​ចម្រុះ​ហ្វីលីពីន​ Mark “Tyson” Fairtex Abelardo ​ក៏​បង្ហាញ​បាន​ល្អ​ក្នុង​ការ​ប្រកួត​​​គុន​ចម្រុះ​ជា​​មួយ​ Emilio “The Honey Badger” Urrutia។ អំឡុង​ពេល​ប្រកួត​ Abelardo ​បាន​ប្រើ  «Jutting elbow» ដើម្បី​វាយ​បក​ពី​ការ​វ៉ៃ​ថ្ពក់​ស្ដាំ​របស់​គូ​ប្រជែង។

#4 ការ​វ៉ៃ​កែង​បក

កែង​បក​គឺ​​ជា​បច្ចេកទេសកម្រិត​ខ្ពស់​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ការ​បម្លាស់ទី​លឿន​បំផុត។ វាជាស្នៀតដ៏ជក់ចិត្ត​ សម្រាប់ អ្នក គាំទ្រ ពេល Brown Pinas បាន​ផ្ដួល Yohann Fairtex Drai ឲ្យ​សន្លប់​ដោយ​សារ​ស្នៀត​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការវ៉ៃ​កែងបក  ឬ ការ​វ៉ៃ​បង្វិល​កែង​នេះ មិន​ត្រូវ​បាន​​ប្រើ​ជា​រៀងរាល់​ពេល​នោះ​ឡើយ ប៉ុន្តែ ពេល​វា​កើត​ឡើង​ម្ដងៗ ពិត​ជា​គ្រោះ​ថ្នាក់​ណាស់ ព្រោះ​វា​ប្រើ​កម្លាំង​មួយ​ទំហឹង។ វា​​តែង​តែ​ធ្វើ​ឲ្យ​គូ​ប្រកួត​សន្លប់ ឬ ​បញ្ចប់​ការ​ប្រកួត​លឿន​​ដូច​បាន​ឃើញ​ក្នុង​វីដេអូ​ខាង​លើ​អីចឹង។

#5 ការ​វ៉ៃ​កែង​​ចុះ​ក្រោម​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​វ៉ៃ​កែង​ចុះ​ក្រោម​​​ល្អ​សម្រាប់​ការ​ប្រកួត​​ដែល​មាន​គូ​ប្រកួត​ខ្ពស់​ជាង​គូ​បដិបក្ខ ឬ  ​អាច​ចាប់​របាំង​ការពារ​របស់​គូ​ប្រកួត​ជាប់ ដូច​អ្វី​ដែល​​តារា​លំដាប់​លេខ​១​ទម្ងន់​ flyweight , Superlek “The Kicking Machine” Kiatmoo9 ​ប៉ះ​នឹង​គូ​ប្រកួត​ Rui Botelho អីចឹង។

ដើម្បី​​ប្រើ​ការ​វ៉ៃ​កែង​ចុះ​ក្រោម​បាន​ល្អ  Superlek ​ជំទើច​ជើង​ឆ្វេង​របស់​ខ្លួន​ ដូច​ត្រៀម​ដើម្បី​ទាត់​អីចឹង ហើយ​ទម្លាក់​ជើង​មក​វិញ​អម​ដោយ​ការ​វ៉ៃ​កែង​​ចុះ​ក្រោម​មួយ​រំពេច​នោះ។  ​ពេល​នោះ​គេ​វ៉ៃ​កែង​ចុះ​ក្រោម​សំដៅ​​​​បំបែក​ឃុំ​របស់​គូ​បដិបក្ខ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT