អ្នកចាត់ការជម្រើសជាតិអ៊ីតាលីលោក Roberto Mancini បានចុចឈ្មោះសមាជិកខាងអង់គ្លេសមួយរូប ដើម្បីឲ្យកូនក្រុមរបស់ខ្លួនមានការប្រុងប្រយ័ត្នខ្ពស់ ហើយនោះគឺជាខ្សែប្រយុទ្ធរបស់ក្លឹប Man City កីឡាករ Raheem Sterling។
ក្រុមតោកំណាចដោយសារបានចំណែក Sterling នេះហើយ ទើបមានឱកាសឡើងមកវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ខ្នាតធំជាលើកដំបូង ក្រោយខកខានរយៈពេល ៥៥ ឆ្នាំ តែសារនេះមកជួបក្រុមខ្លាំង ដែលមិនទាន់ចាញ់ ៣៣ ប្រកួតជាប់គ្នាគឺអ៊ីតាលី។
មុនដល់ការប្រកួត លោក Mancini បាននិយាយថា៖ “អង់គ្លេសគឺជាក្រុមល្អ ព្រោះពួកគេបណ្តុំទៅដោយកីឡាករល្អជាច្រើន មិនថាតែនៅបម្រុង តែពួកយើងការដែលអាចឆ្លងមកដល់វគ្គនេះ ក៏មានន័យថាយើងល្អដូចគ្នា”។
លោកបន្ត៖ “Sterling ជាកីឡាករបាល់ទាត់ ដែលគេពិតជារហស្ស និងមានល្បឿនលឿន អ៊ីចឹងយើងត្រូវតែប្រយ័ត្នគេឲ្យមែនទែន ហើយក្រៅពី គេក៏នៅមាន Harry Kane និយាយទៅសុទ្ធសឹងតែជាកីឡាករដែលមានសមត្ថភាពនិងបច្ចេកទេសក្នុងខ្លួន”៕
ប្រភព៖ Metro