Liverpool ​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UCL

ក្រុម Liverpool ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ​ក្រោយ​ពី​អាច​យក​ឈ្នះ​ក្រុម Roma ​ក្នុង​លទ្ធផល ៧-៦ ​នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ពាន​រង្វាន់ UEFA Champions League ។

នៅ​យប់មិញ​នេះ​ជា​ការ​ប្រកួត​ជើង​ទី​២​នៃ​ក្រុម​ទាំង​ពីរ​ខាង​លើ។ Roma ​លេង​ក្នុង​ដី​ខ្លួន​ឯង​ពិត​ជា​ខ្លាំង ដោយ​អាច​យក​ជ័យជម្នះ​លើ​ក្រុម Liverpool ​បាន​ក្នុង​លទ្ធផល ៤-២។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​សរុប​ទាំង​ពីរ​ជើង​ទៅ ​Roma ​នៅ​តែ​ធ្លាក់​ដដែល ​ត្បិត​អី​ជើង​ទី​១ ពួកគេ​បាន​ចាញ់​ក្នុង​លទ្ធផល ៥-២​ឯ​ណោះ។

ការ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ដែរ ហង្ស​ក្រហម​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ខ្លាំង Real Madrid ​នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅកីឡដ្ឋាន NSC Olimpiyskiy ស្ថិតក្នុងប្រទេសអ៊ុយក្រែន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT