សង្គ្រាម​ពាក្យ​សម្ដី​​នៅ​សង្វៀន​ ONE: Brandon Vera Vs. Amir Aliakbari

Brandon “The Truth” Vera  បាន​គ្រង​ខ្សែ​ក្រវាត់​ ONE Heavyweight World Championship ​រយៈ​ពេល​ជាង ៥ ឆ្នាំ ហើយ​កីឡាករ​មួយ​ចំនួន​​ប៉ង​​ចង់​ជួប​​​រូ​ប​គេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ដែល​ចង់​ជួប​តារា​ហ្វីលីពីន-អាមេរិក​ ខ្លាំង​ជាង​គេ​នា​ពេល​នេះ គឺ​ជើង​ខ្លាំង​អីរ៉ង់​  Amir Aliakbari។  មុន​ពេល គេ​​ចូល​ប្រកួត​នៅ​សង្វៀន​ ONE Championship  តារា​អ៊ីរ៉ង់ ​បាន​​គ្រលាស់​ឈ្មោះ​របស់ Vera ​នៅ​ក្នុង​អណ្ដាត​​រហូត​មក​ហើយ ប៉ុន្តែ “The Truth” មិន​ទាន់​បាន​ជួប​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​តាម​ដាន​រឿងរ៉ាវ​មួយ​ចំនួន និង​សង្គ្រាម​ពាក្យ​សម្ដី រវាង​បុរស​ទាំង​ពីរ ដែល​អាច​ប៉ះ​គ្នា​ដូច​ខាង​ក្រោម។

អំពី Vera

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Vera មិនចាំ​បាច់​បង្ហាញ​ការ​ណែនាំ​ដល់​អ្នក​​គាំទ្រ​ក្នុង​លោក​នោះ​ទេ។​  ក្រោយ​ធ្វើ​ឲ្យ​មាន​ឈ្មោះ​​​បោះ​សំឡេង​នៅ​​អាមេរិក​ខាង​ជើង​  គេ​ត្រលប់​មក​កាន់​តំបន់​អាស៊ី​ដោយ​ចូល​រួម​ប្រកួត​​នៅ ONE Championship និងធ្វើ​បាន​ល្អ​បំផុត​នៅ​​ទម្ងន់​ heavyweight។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការ​ប្រកួត​លើក​ដំបូង គឺ​​​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់​ទឹក​ទី១ ទាំង ៤ តែ​ម្ដង ក្នុង​នោះ ៣ លើក​ប្រកួត​​ដណ្ដើម​ខ្សែ​ក្រវាត់​ World Title។  ទោះ​រូប​គេ​របូត​ខ្សែ​ក្រវាត់​​​ទៅ​លើ​ Arjan “Singh” Bhullar  ជើង​ខ្លាំង Vera នៅ​តែ​គ្រប់គ្រង​ក្នុង​ទម្ងន់​នេះ​បាន​ល្អ​​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។  ហើយ​មាន​កីឡាករ​​មួយ​ចំនួន​​​​ស្ថិត​ក្នុង​​ដំណើរ​ទៅ​ស្ដារ​កិត្តិយស​ឡើង​វិញ​របស់​គេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Aliakbari  គឺ​​ ជា​ជើង​ឯក​​ចំបាប់​ក្រិក​រ៉ូម៉ង់ Wrestling World Champion មក​ពី​អ៊ីរ៉ង់  ដែល​លេច​ធ្លោ​បំផុត​​នៅ​​ក្នុង​ប្រទេស​របស់​គេ។ មុន​ចុះ​កុង​ត្រា​​ប្រកួត​ឲ្យ  ONE Championship ​តារា​ពុក​ម៉ាត់​​បាន​ប្រកួត​នៅ​សង្វៀន​ធំៗ​ជា​ច្រើន​នៅ​ជប៉ុន  និ​ង​អឺរ៉ុប​ដោយ​មាន​​កំណត់​ត្រា​ឈ្នះ ១០ ដង និង​ ចាញ់​ម្ដង (ផ្ដួល​គូ​ប្រកួត ៧ ដង)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុ​អ្វី​​ចង់​ប៉ះ​គ្នា?

កាល​​មិន​ទាន់​ចុះ​​កុង​ត្រា​​ប្រកួត​ឲ្យ​ ONE   ជើង​ខ្លាំង Aliakbari  បាន​ប្រាប់​ថា  គេ​ចង់​ឆ្ពោះ​ទៅ​កាន់​​ជើងឯក​​ពិភព​លោក​ World Championship។

Vera ​បាន​ដឹង​ថា​​កីឡាករ​មក​ពី​ក្លិប​ AAA Team  មិន​សម្ដែង​ការ​គោរព​ដល់​​រូប​គេ​ទាល់​​តែ​សោះ​។  Vera ​និយាយ​ថា ៖«មុន​ពេល​ចាប់​ផ្ដើម​​និយាយ ​សូម​ច្បាស់​ថា ​អ្នក​ត្រូវ​ឈ្នះ​ប្រកួត​ដំបូង​នៅ​ ONE»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Aliakbari ​នៅ​តែ​ជំរុញ​ចង់​ជួប​ Vera  ដើម្បី​ដណ្ដើម​ខ្សែ​ក្រវាត់​ World Title  ប៉ុន្តែ Bhullar ​ក៏​បាន​ឆក់​​យក​ឱកាស​នេះ​មុន។

​នៅ​ពេល​​កា​រប្រកួត​លើក​ដំបូង​របស់​តារា​អ៊ីរ៉ង់​​បាន​មក​ដល់  “The Truth” ​បាន​ដឹង​ថា​ Aliakbari  ត្រូវបានផ្ដួលឲ្យសន្លប់ដោយ “Mighty Warrior” Kang Ji Won។

សម្រង់​សម្ដី​គួរ​ឲ្យ​ចង​ចាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Aliakbari: “ចំពោះ​តារា ​ទម្ងន់​ heavyweight ទាំង​អស់​  ខ្ញុំ​ចង់​ឲ្យ​អ្នក​ត្រៀម​រួចរាល់ ព្រោះ​ខ្ញុំ​មក​ដល់​ហើយ។  Brandon Vera អ្នក​ត្រូវ​​ដាក់​ខ្សែ​ក្រវាត់ និង​ដើ​រ​ចេញ​ទៅ​​ព្រោះ​​ស្ដេច​​នៃ​ប្រភេទ​ទម្ងន់​​នៅ​ទី​នេះ​​មក​ហើយ។ ​ខ្ញុំ​នឹង​កម្ទេច​មុខ​របស់​អ្នក​។  ខ្ញុំ​និង​​បង​ប្អូន​របស់​ខ្ញុំ​នៅ​ទី​នេះ​ដើម្បី​គ្រប់គ្រង​សង្វៀន ONE Championship។ ONE  ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ជើង​ឯក​មក។  ​ខ្ញុំ​មិន​អាច​រង់​ចាំ​នោះ​ឡើយ។ ​ខ្ញុំ​ជា​អ្នកល្អ​បំផុត»។

“[Brandon Vera]  សូម​រៀប​ចំ​​ការ​ប្រកួត​ឲ្យ​បាន​ឆាប់​កាន់​តែ​ល្អ​​ដើម្បី​ដឹង​ថា នរណា​ជា​អ្នក​ឈ្នះ​ពិត​ប្រាកដ។ ​​ខ្ញុំ​ចង់​ផ្ដួល​អ្នក។ អ្នក​គាំទ្រ​របស់​អ្នក​នឹង​​លែង​គាំទ្រ​មិន​ខាន​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Vera: “[Aliakbari] មាន​អ្នក​គាំទ្រ​ច្រើន។ ហេ! ​កុំ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អស់​សង្ឃឹម​ណា។ ​សូម​​ត្រៀម​ខ្លួន​ទៅ។ ​ខ្ញុំ​ដឹង​ថា​អ្នក​ល្អ​ណាស់ ។​ អ្នក​ជា​អ្នក​ខ្លាំង​ម្នាក់។ ប៉ុន្តែ បើ​ឡើង​ប៉ះ​គ្នា ​​ខ្ញុំ​នឹង​មិន​ទុក​មុខ​ឲ្យ​ទេ»។

គូ​ប្រកួត​បន្ទាប់?

កាល​ប្រកួត​មុន​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ចាញ់​ដូច​​គ្នា  ដូច្នេះ ជំនួប​រវាង​ Vera និង Aliakbari ​អាច​កើ​ត​ឡើង​ឆាប់​ៗ​នេះ។  ពួក​គេ​សុទ្ធ​តែ​ត្រូវ​ការ​ឈ្នះ​ដើម្បី​ឈាន​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ជា​ថ្មី។  ប៉ុន្តែ ការ​ប្រកួត​ច្បាស់​ជា​តាន​តឹង​មិន​ខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Aliakbari មាន​ជំនាញ​ចំបាប់​ដ៏​អស្ចារ្យ​ ហើយ Vera ពូកែ​ខាង​ប្រយុទ្ធ។ ស្ទិល​ប្រកួត​ខុស​គ្នា​កាន់​តែ​ទាក់ទាញ​។  អ្នក​គាំទ្រ​នឹង​បាន​ទស្សនា​​គូ​ប្រកួត​ដ៏​កក្រើក​នេះ​ក្នុង​ពេល​ឆាប់​ៗ​​ខាង​មុខ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT