លោក Noel Le Graet ប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំង នឹងជួបជាមួយលោក Deschamps ដើម្បីនិយាយពីអនាគតរបស់គ្រូបង្វឹករូបនេះ ក្រោយពីធ្វើមិនបានល្អនៅព្រឹត្តិការណ៍ Euro 2020 ។
បារាំង ខកចិត្តជាខ្លាំងក្នុងពានរង្វាន់ Euro 2020 នេះ បន្ទាប់ពីពួកគេចាញ់ស្វីសក្នុងវគ្គ១៦ក្រុមចុងក្រោយ។ ម្ចាស់ជើងឯក World Cup 2018 មួយនេះ ពោរពេញដោយកីឡាករល្បីៗជាច្រើន ប៉ុន្តែចុងក្រោយបែរជាបរាជ័យទៅវិញ ហើយធ្លាក់ត្រឹមវគ្គ១៦ក្រុមទៅទៀត ខុសពីគោលដៅនិងការរំពឹងទុករបស់អ្នកគាំទ្រជាខ្លាំង។
រឿងនេះហើយ ទើបបានជាលោក Noel Le Graet ប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំងបាននិយាយថា៖ “គោលដៅយើងមិនបានសម្រេចទេ ប៉ុន្តែគោលដៅជាច្រើនពីមុនមកយើងបានសម្រេច។ យើងនឹងទាក់ទងទៅគាត់នៅពេលគាត់មកដល់ប៉ារីសវិញ ហើយយើងនឹងជួបប្រជុំជាមួយគាត់នៅសប្បាយក្រោយ”។ ប្រធានសហព័ន្ធរូបនេះ ក៏មិនបញ្ជាក់ច្បាស់ថានឹងបន្ដ ឬដកលោក Deschamps ចេញពីតំណែងដែរ៕ប្រភព Marca