មានកីឡាករជាច្រើនចង់ឡើងទៅដណ្ដើមខ្សែក្រវាត់ ONE Flyweight World Champion ពី Adriano “Mikinho” Moraes។ ប៉ុន្តែ Danny “The King” Kingad មិនទាន់ចង់នោះទេ ដោយចង់ផ្ដោតលើការជំរុញខ្លួនឯងសិន។
Kingad តារាលំដាប់ទី២ទម្ងន់ flyweight នៃគូប្រជែងគុនចម្រុះ កំពុងកោះហៅ “ការប្រកួតម្ដងទៀត” ទល់នឹងបុរសដែលបានផ្ដួលរូបគេពីមុន គឺ Demetrious “Mighty Mouse” Johnson។ តារាហ្វីលីពីន បានបង្ហាញចំណាប់អារម្មណ៍ចង់ប្រកួតនៅលើបណ្ដាញសង្គម។
Kingad បានសរសេរលើ Instagram ថា ៖« ខ្ញុំនឹងត្រលប់មកវិញកាន់តែខ្លាំងឡើង។ វារយៈពេលជិតពីរឆ្នាំហើយតាំងពីរយើងទាំងពីរជួបគ្នាចុងក្រោយ ហើយមានរឿងកើតឡើងច្រើននៅក្នុងអាជីពរបស់ពួកយើង។ ខ្ញុំលើសពីការត្រៀមខ្លួនរួចរាល់ដើម្បីប៉ះ DJ ជាថ្មី»។
ក្នុងជំនួបលើកទី១ Johnson បាន Kingad នៅកម្មវិធី ONE Flyweight World Grand Prix Championship វគ្គផ្ដាច់ព្រ័ត្រ ONE: CENTURY PART I អំឡុងខែ តុលា ឆ្នាំ ២០១៩។
“The King” ធ្វើបានល្អតាំងពីចាប់ផ្ដើមដំបូង ប៉ុន្តែ តារាអាមេរិកប្រើល្បឿនលឿន និងជំនាញចំបាប់កម្រិតពិភពលោករបស់ខ្លួនដើម្បីឈ្នះពិន្ទុជាឯកច្ឆន្ទ។ គ្រានោះ Johnson ជាឈ្នះខ្សែក្រវាត់ប្រាក់នេះ និងមានឱកាសឡើងទៅដណ្ដើមខ្សែក្រវាត់មាសពី Moraes។ តាំងពីនោះមកអ្វីៗផ្លាស់ប្ដូរខ្លាំងណាស់។
Kingad ត្រលប់ទៅយកឈ្នះ “The Hunter” Xie Wei ក្នុងការប្រកួត ៣ ទឹកដ៏អស្ចារ្យ ខណៈដែល Moraes បានផ្ដួល Johnson កាលខែមេសា និងផ្ដល់ការចាញ់សន្លប់លើកដំបូងដល់តារាអាមេរិករូបនេះ។
“Mighty Mouse” នៅតែជាតារាកំពូលម្នាក់ក្នុងការឡើងទៅដណ្ដើមខ្សែក្រវាត់ flyweight ប៉ុន្តែ “The King” មានឱកាសសងសឹកដែលរងបរាជ័យលើកមុន និងចង់ហក់ឡើងទៅកាន់លំដាប់ទី១ក្នុងទម្ងន់ Flyweight។
បើសិនគេសម្រេចបានផែនការនេះ តារាហ្វីលីពីន នឹងអាចបន្តដំណើរឆ្ពោះទៅជួប Moraes នៅថ្ងៃណាមួយមិនខាន។ ប៉ុន្តែពេលនេះ វាច្បាស់ណាស់ថា អ្នកដែលចង់ជួបដំបូងគេ គឺ តារាជួរមុខទម្ងន់ flyweight ខាងលើនេះឯង។