អ្នករៀចំព្រឹត្តិការណ៍ Euro 2020 បានបញ្ជាក់ថានឹងឈប់ដាក់ដបស្រានៅមុខកីឡាករកាន់សាសនាម៉ូស្លីមទៀតហើយ បន្ទាប់ពីកីឡាករ Pogba បានដកចេញកាលពីពេលកន្លងទៅនេះ។
កាលពីសន្និសីទសប្ដាហ៍មុន Pogab កីឡាករសញ្ជាតិបារាំង បានដកដបស្រាចេញពីមុខរបស់គេ ដោយសំអាងលើហេតុផលសាសនាម៉ូស្លីមមិនត្រូវការស្រានោះទេ។ ខណៈដែលពេលនេះ សាររបស់កីឡាករ Manchester United រូបនេះ ទទួលបានការសាទរហើយ ពោលគឺ Euro 2020 នេះ នឹងមិនដាក់ដបស្រានៅមុខកីឡាករកាន់សាសនាម៉ូស្លីមទៀតទេ។
តែ UEFA នៅតែព្រមានដដែលសម្រាប់កីឡាករដែលមានចេតនាចង់ដកដប Sponsor ចេញពីមុខ ស្របពេលដែលពួកគេមិនមានបញ្ហាឬជាប់ពាក់ព័ន្ធសាសនាដូច Pogba នោះ។ ជាក់ស្ដែងដូចករណីរបស់ Ronaldo ដកដប Coca ចេញមុខ។ បើសិនជាមានជាលើកទី២នោះ នឹងរងពិន័យជាក់ជាមិនខាន៕ប្រភព៖ DailyMail