គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី លោក Tan Cheng Hoe សារភាពថា ស្ថានភាពទីលានគឺជាមូលហេតុចម្បងក្នុងលទ្ធផលបរាជ័យ ២ ទល់នឹង ០ ទល់នឹងក្រុមម្ចាស់ផ្ទះ ឆាយនីស តៃប៉ិ កាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ។
គាត់បាននិយាយក្រោយចប់ការប្រកួតថា៖ « ពួកយើងមកទីនេះដើម្បីចង់បានលទ្ធផលវិជ្ជមាន ប៉ុន្តែវាមិនកើតឡើងក្នុងថ្ងៃនេះ យើងចាញ់ដោយសារតែកំហុសបច្ចេកទេសខ្លួនឯង ហើយក្រុមរបស់យើងធ្វើការមិនបានល្អដោយសារតែស្ថានភាពទីលាន » ។
« យើងមិនចង់និយាយថាវាអាក្រក់នោះទេ តែវាមិនបានធ្វើឱ្យយើងលេងក្នុងរបៀបធម្មតារបស់យើង ។ ជាការពិតនៅម៉ាឡេស៊ីក៏មានភ្លៀងធ្លាក់ដែរ តែទីលានរបស់យើងល្អជាងទីលានដែលយើងបានលេងក្នុងថ្ងៃនេះ» សម្តីរបស់លោកនិយាយកាលពីយប់មិញ ។
គួរឱ្យដឹងផងដែរថា ម៉ាឡេស៊ី នឹងត្រូវបន្តធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមគោព្រៃ នៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨នេះ ៕