ដាណឺម៉ាកបើកឆាកមិនដល់ ២ នាទីស្រាប់តែរកបានមួយគ្រាប់ នាំមុខបែលហ្សិកពេញមួយតង់ដំបូង។ គ្រាប់បាល់នោះធ្វើបានដោយកីឡាករ Yussuf Pulsen ស៊ុតនៅវិនាទីទី ៩៩ តែនេះមិនទាន់ជាគ្រាប់បាល់ដែលប្រើពេលខ្លីបំផុតនោះទេ។
ប្រចាំប្រវត្តិសាស្ត្រ UEFA Euro Championship គឺនៅមានមួយគ្រាប់ទៀត ដែលប្រើពេលខ្លីជាងនេះទៀត នោះគឺនៅឆ្នាំ ២០០៤ ដែលកីឡាករ Dmitry Kirichenko អាចរកបានឲ្យរុស្ស៊ី នៅប្រកួតទល់ក្រិក ដែលប្រើពេល ៦៥ វិនាទី។
បញ្ជាក់ថា ទន្ទឹមនេះខាងបែលហ្សិកឯណោះក៏បង្កើតកំណត់ត្រាគួរឲ្យចាប់អារម្មណ៍ច្រើនដែរ តួយ៉ាងដូចជា Hazard និង De Bruyne ជាដៃគូដែលអាចប្តូរចូល ហើយ Assist គ្រាប់បាល់ព្រមគ្នានៅការប្រកួតទោល ដោយខកខានកើតមានតាំងពីឆ្នាំ ២០១៣ ហើយមួយផ្សេងទៀតគឺ Hazard ជាកីឡាករដែល Assist បានច្រើនជាងគេបង្អស់នៅតំបន់អឺរ៉ុប គឺ ៩ លើក រាប់តាំងពី World Cup ឆ្នាំ ២០១៤ រៀងមក៕