ក្មេង​មិន​ស្គាល់​ចាស់! Logan បបួល​ម៉ៃ ថៃសាន់​ឡើង​សង្វៀន តែ​ថៃសាន់​ថាបើខ្លាំងឲ្យទៅវ៉ៃជាមួយម្នាក់នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រកួត​មិត្តភាព​រវាង Floyd Mayweather និង Logan Paul កាល​ពី​ថ្ងៃ​ទី ៦ ​មិថុនា​កន្លង​ទៅ បាន​បញ្ចប់​ក្រោម​លទ្ធផល គ្មាន​អ្នក​ឈ្នះ-ចាញ់ ពោល​គឺ Logan អាច​ស៊ូ​ជាមួយ​អតីត​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​បាល់​ដល់​ទៅ ៨ តឹក។ ក្នុង​ច្បាប់​នៃ​ការ​ប្រកួត​នោះ គឺ​គ្មាន​ចៅក្រម​ដាក់​ពិន្ទុ​តាម​វគ្គ​នីមួយៗ​នោះ​ទេ ពោល​គឺ​វ៉ៃ​រហូត​ដល់​មាន​អ្នក​សន្លប់​ដើម្បី​កំណត់​យក​ចាញ់​ឈ្នះ តែ​សោកស្ដាយ​ចុង​ក្រោយ​អ្នក​ទាំង​ពីរ​បាន​ត្រឹម​ឱប​គ្នា​ទៅ​មក ហើយ​ចុះ​ពី​សង្វៀន​កើប​លុយ​ទៅ​ផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លទ្ធផល​នេះ​វា​ខុស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​រាល់​គ្នា មិន​ថា​តែ​អ្នក​គាំទ្រ​វិស័យ​ប្រដាល់ និង​អ្នក​ប្រដាល់​ជើង​ចាស់​ថ្មី​មួយ​ចំនួន សុទ្ធ​តែ​ទស្សន៍ទាយ​ថា Floyd នឹង​វាយ Logan ដល់​សន្លប់ ដើម្បី​ជា​មេរៀន​ដែល​ YouTuber រូប​នេះ ​គួរ​តែ​ទទួល​បាន​នៅ​ថ្ងៃ​នោះ តែ​ចុង​ក្រោយ​គឺ​ផ្ទុយ​ស្រឡះ។ សូម្បី​តែ Mike Tyson ក៏​និយាយ​ដូច​គ្នា​ថា​នៅ​ខាង Floyd ហើយ​ក្មេង​ដៃ​ថ្មី​ម្នាក់​នេះ​គឺ​គ្មាន​គីឡូ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ចប់​ការ​ប្រកួត ជាមួយ​លទ្ធផល​គ្មាន​ចាញ់-ឈ្នះ ក៏​ស្រាប់​តែ Logan បាន​បោះ​សម្ដី​យ៉ាង​ឡូយ ហើយ​ផ្ញើ​ចំៗ​ទៅ​កាន់​អតីត​អ្នក​ប្រដាល់​កណ្ដាប់​ដៃ​ដែក​ Mike Tyson ថា Tyson ​បាន​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​ដែល​ខ្លួន​ត្រូវ​វ៉ៃ​នៅ​ពេល​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​វ័យ ២៦ ឆ្នាំ​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​បែប​នេះ​ថា៖ “ខ្ញុំ​កត់​ឈ្មោះ​អ្នក​គ្រប់​គ្នា​ដែល​ថា ខ្ញុំ​នឹង​ចាញ់​ក្នុង​ការ​ប្រកួត​នេះ អ្នក​ទាំង​នោះ​សុទ្ធ​តែ​គ្មាន​បាន​ការ ​ពួក​គេ​ជា​មនុស្ស​ដែល​ខ្ញុំ​ចង់​ជួប​នៅ​ប្រកួត​បន្ទាប់ ហើយ​ចំពោះ Mike Tyson ខ្ញុំ​ស្រលាញ់​គាត់ តែ​គាត់​ក៏​ស្ថិត​ក្នុង​បញ្ជី​សារ​នេះ​ដែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ឆ្លើយតប​មក​វិញ ពី​អតីត​ម្ចាស់​ជើង​ឯក​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់ WBA/WBC ជំនាន់​ឆ្នាំ ៩៦ ពុំ​បាន​ឆ្លើយ​ថា “យល់​ព្រម” នឹង​ការ​ឡើង​សង្វៀន​ជាមួយ​ Logan នោះ​ទេ ផ្ទុយ​ទៅ​វិញ​លោក​បាន​ណែនាំ​ឲ្យ​ Logan ទៅ​ប៉ះ​គ្នា​ជាមួយ​ដៃ​ឆៅ​ពិត​ប្រាកដ​គឺ​អ្នក​ប្រដាល់​ស៊ុយអែត Badou Jack។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Tyson ​និយាយ​ទៅ​អតីត​អ្នក​ប្រដាល់ Zab Judah លើ Instagram បែប​នេះ​ថា៖ “ខ្ញុំ​កំពុង​ព្យាយាម​អូស​ឲ្យ Logan Paul ទៅ​វាយ​ជាមួយ Badou Jack អ៊ីចឹង​យើង​ចាំ​មើល​ថា​គេ​បាន​សម្តី​យ៉ាង​ម៉េច​ទៀត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Judah ក៏​ឆ្លើយ​មក​វិញ៖ “ត្រូវ​ហើយ​ហ្នឹង​ទើប​ជា​ការ​ប្រកួត​ពិត បើ​វ៉ៃ​ជាមួយ Badou Jack នោះ Logan Paul នឹង​បាន​ភ្លក់​រសជាតិ​ប្រកួត​ខ្នាត​ធំ​ពិត​ប្រាកដ ដោយ Badou គេ​នឹង​វ៉ៃ​ពិតៗ គឺ​ឡើង​សង្វៀន​ដើម្បី​វ៉ៃ​គូ​ប្រជែង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា Badou Jack គឺ​ជា​អ្នក​ប្រដាល់​ជនជាតិ​ស៊ុយអែត អាយុ ៣៧ ឆ្នាំ ដោយ​ឆ្លង​កាត់ ៣០ ប្រកួត ធ្លាប់​យក​ឈ្នះ ២៤ លើក ស្មើ ៣ លើក ចាញ់ ៣ លើក និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់ ១៤ លើក។ គេ​ធ្លាប់​ជា​អតីត​ម្ចាស់​ខ្សែ​ក្រវាត់ ២ ទម្ងន់ ដោយ​បាន​រក្សា​ខ្សែ​ក្រវាត់ WBC ​ប្រភេទ​ទម្ងន់ Super-middleweight ចន្លោះ​ឆ្នាំ ២០១៤ ដល់ ២០១៧ ហើយ WBA ​ប្រភេទ​ទម្ងន់ Light-heavyweight នៅ​ឆ្នាំ ២០១៧។ គីឡូ​ធ្ងន់​ប៉ុណ្ណេះ អ៊ីចឹង​ចាំ​មើល​បុរស​ពូកែ​សម្តី Logan Paul ឆ្លើយតប​មក Tyson វិញ​បែប​ណា​ទៀត?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ Mike Tyson ​បច្ចុប្បន្ន​លោក​ក៏​កំពុង​សស្រាក់សស្រាំ​ក្នុង​ការ​ហ្វឹកហាត់​ដែរ ដោយ​លេចលឺ​ថា​ត្រៀម​ឡើង​សង្វៀន​នៅ​ខែ​កញ្ញា​ខាង​មុខ ពោល​គឺ​ក្រោយ​ពេល​ជិត ១ ឆ្នាំ​នៃ​ការ​ប៉ះ​គ្នា​សារ​ជា​ថ្មី​ទល់ Roy Jones Jr ដែល​កាល​នោះ​គឺ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​បញ្ជាក់​ពី​គ្រូ​បង្វឹក​របស់ Tyson លោក Rafael Cordeiro និយាយ​ប្រាប់ MMA Fighting៖ “យើង​នៅ​តែ​បន្ត​ហ្វឹកហាត់ ដោយ​គាត់​ជា​អត្តពលិក ដែល​ទាមទារ​ការ​ហ្វឹកហាត់​ជា​ប្រចាំ និយាយ​ទៅ​យើង​នឹង​មាន​ការ​ប្រកួត​មួយ​នៅ​ខែ​កញ្ញា តែ​ខ្ញុំ​មិន​ទាន់​ដឹង​ថា​ប៉ះ​នរណា​ទេ ព្រោះ​ក្រុមហ៊ុន​កំពុង​ចាត់ចែង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា កាល​ខ្លា​ចាស់​វ័យ​លើស ៥០ ឆ្នាំ​ជួប​គ្នា​ឆ្នាំ​ទៅ គឺ​លក់​សំបុត្រ PPV បាន ១,៦ លាន​សន្លឹក សរុប​ជា​សាច់ប្រាក់​បាន​ច្រើន​ជាង ៥០ លាន​ដុល្លារ។ សារ​នេះ​ដ្បិត​មិន​ច្បាស់​ថា​គូ​ប្រកួត​របស់ Tyson ជា​នរណា តែ​គេ​ជឿ​ថា លោក​នឹង​មិន​ទៅ​វាយ​ជាមួយ​ដៃ​ថ្មី Logan Paul អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​អាច​ប៉ះ​គូ​ប្រជែង​ចាស់ Evander Holyfield ឬ​អាច​ជា Lennox Lewis៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT