ជ័យជម្នះកំពូល៣របស់ Taiki Naito នៅ​ ONE Super Series

Taiki “Silent Sniper” Naito គ្មាន​អ្វី​ផ្សេង​ក្រៅ​ពី​ការ​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​ចាប់​តាំង​ពី​ចូល​ប្រឡូក​សង្វៀន ONE Super Series កាល​ពី​ឆ្នាំ​២០១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ដើម្បី​​បន្ត​បោះ​ជំហាន​កាន់​តែ​ខ្ពស់ តារា​ប្រដាល់​ជប៉ុន​រូប​នេះ​នឹង​ត្រូវ​ជួប​ជើង​ខ្លាំង​ឃីកបុកសីង​ចំណាត់​ថ្នាក់​លេខ​៤​ទម្ងន់ flyweight កីឡាករ​ “Metal Storm” Wang Wenfeng នៅ​ព្រឹត្តិការណ៍ ONE: FULL BLAST II នា​ថ្ងៃ​សុក្រ ទី​១១ ខែ​មិថុនា​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​ពេល​បាន​ឃើញ​ការ​បង្ហាញ​សមត្ថភាព​របស់​គេ​នៅ​លើ​សង្វៀន​មក​ដល់ យើង​ក្រឡេក​មើល​ជ័យជម្នះ​៣​ប្រកួត​របស់​គេ​នេះ​ដែល​ចាត់​ទុក​លំដាប់​កំពូល​ក្នុង​ចំណោម​ជ័យជម្នះ​របស់​ខ្លួន។

លំដាប់ទី១៖ វ៉ៃលើក​ដំបូង​ផ្តួល​ដៃ​គូ​សន្លប់​ទឹក​៣

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​ជប៉ុន​រហស្សនាម​“Silent Sniper”បាន​បង្ក​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​សម្រាប់​ការ​ប្រកួត​របស់​ខ្លួន​លើក​ដំបូង​ដោយ​បាន​ផ្តួល Alexi “Phet” Serepisos ក្នុង​ទឹក​ទី​៣​នៅ​ព្រឹត្តិការណ៍ ONE: DAWN OF VALOR ខែ​តុលា ឆ្នាំ​២០១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​ជប៉ុន​រូប​នេះ​បាន​បង្ហាញ​សមត្ថភាព​គួរ​ឲ្យ​កត់​សំគាល់​នៅ​ពេល​រូប​គេ​មាន​ជំនាញ​មួយ​កំភ្លេ​តែ​ម្តង។ រូប​គេ​មាន​ចលនាផ្លាស់​ទី និង​គេច​លឿន​ណាស់​ដែល​ធ្វើ​ឲ្យ​ដៃ​គូ​វ៉ៃ​រូប​គេ​មិន​ងាយ​ត្រូវ។ ជា​ពិសេស​អាវុធ​របស់​គឺ​ល្អ​ទាំង​ព្រម​ដោយ​កណ្តាប់​ដៃ​លឿន ទាត់​ធ្ងន់ និង​ជង្គង់ក៏​ល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Serepisos ធ្វើ​អ្វី​លើ​រូប​គេ​មិន​កើត​ទេ បើ​ទោះ​បី​ជា​ខំ​ព្យាយាម​ដេញ​វ៉ៃ និង​ដាក់​សម្ពាធ​ក៏​ដោយ ពី​ព្រោះចលនា​ក្បាល​របស់ Naito ពិត​ជា​គេច​លឿន​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ទឹក​ទី​៣ “Silent Sniper”បាន​ចេញ​កណ្តាប់​ដៃ​ច្បាស់​ៗ​ដែល​ធ្វើ​ឲ្យ​ “Phet”ដួល​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់​៨​លើក​ទី១។ បន្ទាប់​មក Naito វ៉ៃ​សន្ធាប់​ដោយ​កណ្តាប់​ដៃ​ឆ្វេង​ស្តាំ​ផ្ទួន​ ហើយ Phet បែក​ច្រមុះឈាម​ពេញ​មុខ។ មើល​ទៅ​ស្ថានភាព​យ៉ាប់​ខ្លាំង​ និង​តដៃ​លែង​រួច អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត​តែ​ម្តងក្នុង​ពេល​ដែល​ទឹក​ទី​៣​នៅ​សល់​តែ​១៥​វិនាទី​ប៉ុណ្ណោះ​នឹង​ចប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លំដាប់ទី២៖ ឈ្នះ​ពិន្ទុ​ដាច់ Botelho

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈ​ពេល​ត្រឹម​តែ​ពីរ​ខែ​ក្រោយ​ប៉ុណ្ណោះ Naito បាន​ឱកាស​ឡើង​សង្វៀន​ទៀត​ដោយ​ត្រូវ​ជួប​នឹង​កីឡាករ Rui Botelho នៅ​ព្រឹត្តិការណ៍ ONE: MARK OF GREATNESS និង​ទទួល​បាន​ជ័យជម្នះ​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​ជប៉ុន​បាន​ចេញ​​ជំនាញ និង​អាវុធ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដើម្បី​គ្រប់គ្រង​ការ​ប្រកួត​លើ​ដៃ​គូ​។ តាម​រយៈ​ក្បាច់​វ៉ៃ អាវុធ​ចេញ​បាន​ឆ្ងាយ​ពិត​ជា​មាន​ប្រៀប​ណាស់​ធ្វើ​ឲ្យ​ Naito រក្សាភាព​ខ្លាំង​របស់​ខ្លួន​យ៉ាង​ល្អ​ឥត​ខ្ចោះ។ អាវុធ​របស់​គេ​វ៉ៃ​ចេញ​ទៅ​លើ​ដង​ខ្លួន និង​ក្បាល​​មើល​ទៅ​ពិត​ជា​មាន​ប្រសិទ្ធភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះ​ជា Botelho អាច​ទ្រាំ​ទ្រ​​រហូត​ចប់​៣​ទឹក​ពេញ ប៉ុន្តែ​រូប​គេ​ទទួល​ស្គាល់​ថាចាញ់​ប្រៀប​ឆ្ងាយ​ណាស់។ ដូច្នេះ​ហើយ​បាន​ជា​ចៅ​ក្រម​កាត់​សេចក្តី​កីឡាករ​ជប៉ុន​រូប​នេះ​ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ។

លំដាប់ទី៣៖​ កណ្តាប់ដៃពិឃាតរាប់ Michael Down ពីរ​ដង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រកួត​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២០ Naito បាន​ជួប​ដៃ​គូ​វ័យ​ក្មេង​ កម្ពស់​ខ្ពស់ និង​វ៉ៃ​សន្ធាប់​ខ្លាំង​ “The Baby Face Killer” Savvas Michael Petchyindee Academy នៅ​ព្រឹត្តិការណ៍ ONE: WARRIOR’S CODE។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​គាំទ្រ​ពិត​ជា​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​សម្រាប់​ការ​ប្រកួត​នេះ ហើយ Michael បាន​ដាក់​សម្ពាធ​ខ្លាំង​តាំង​ពី​ទឹក​ទី​១​ដល់​ទឹក​ទី​២។ នៅ​ទឹក​ទី១ Michael បាន​ដាក់​គំនាប​យ៉ាង​ខ្លាំង​តាម​រយៈ​ចូល​វ៉ៃ និង​ចេញ​អាវុធ​ចម្រុះ​ទាំង​កណ្តាប់​ដៃ ទាត់ ធាក់ កែង និង​ឡើង​ជង្គង់​ដែល​ជំរុញ​ឲ្យ Naito ព្យាយាម​ថយ​ក្រោយ ការពារ គេច​ចេញ និង​វ៉ៃ​សង​តែ​ប៉ុណ្ណោះ។ ទឹក​ដំបូង​នេះ Michael មើល​ទៅ​មាន​ប្រៀប​លើ​កីឡាករ​ជប៉ុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​ជា​យ៉ាង​ណា នៅ​ទឹក​ទី​២ កីឡាករ​ជប៉ុន​រូប​នេះ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដៃ​គូ​រហស្សនាម“The Baby Face Killer”បាន​ព្យាយាម​ដាក់​សម្ពាធ និង​ខ្វះ​ការ​ការពា​ដែល​ត្រូវ​កណ្តាប់​ដៃ​ស្តាំ​ពេញ​របស់ Naito បណ្តាល​ឲ្យ​ដួល​ត្រូវ​បាន​អាជ្ញាកណ្តាល​រាប់​៨​ម្តង។ ក្រោយ​ពេល​រាប់ Michael ហាក់​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ប៉ុន្តែ​នៅ​តែ​បន្ត​វ៉ៃ​សម្រុក។ យ៉ាង​ណា តារា​ប្រដាល់​ជប៉ុន​ហាក់​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើយ​។ រូប​គេ​បាន​ប្រើ​បច្ចេកទេស​បំលាស់​ទី​​លឿន គេច​រហ័ស និង​ចេញ​កណ្តាប់​ដៃ​លឿនៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ទឹក​ទី​៣ កីឡាករ​ដែល​ហាត់​នៅ​ក្លឹប​ថៃ Petchyindee Academy ដឹង​ខ្លួន​ចាញ់​ប្រៀប​ ដូច្នេះ​រូប​គេ​ត្រូវ​តែ​ប្រឹង​សម្រុក​ដើម្បី​អាចយក​ប្រៀប។ ផ្ទុយ​ទៅ​វិញ បែរ​ជា​ខ្វះ​ចន្លោះ​ក្នុង​ការការពារ​ដែល​ត្រូវ​បាន​កីឡាករ​ជប៉ុន​ម៉ាត់​ចំ​មុខ​ពេញ​បណ្តាល​ឲ្យ​ដួល​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់​៨​ជា​លើក​ទី២។ ចប់​ការ​ប្រកួត Naito ទទួល​បាន​ជ័យជម្នះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT