ការ​ពិត​៥​យ៉ាង​ពី​ជើង​ខ្លាំង Elias Mahmoudi វ៉ៃ​ថ្ងៃ​ទី១១ មិថុនា​នេះ

Elias “The Sniper” Mahmoudi បាន​ក្លាយ​ជា​​អ្នក​ប្រដាល់​សេរី​ដ៏​ទាក់ទាញ​ម្នាក់​នៅ​ស្ថាប័ន ONE បន្ទាប់​ពី​បាន​ចូល​ខ្លួន​មក​អង្រួន​សង្វៀន​ពិភព​លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រកួត​បន្ទាប់​ កីឡាករ​ចំណាត់​ថ្នាក់​លេខ​៤​ទម្ងន់ flyweight ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​ថៃ Mongkolpetch Petchyindee Academy នៅ​ព្រឹត្តិការណ៍ ONE: FULL BLAST II ហើយ​ប្រសិន​បើ​ឈ្នះ​អាច​នឹង​កក់​សំបុត្រ​ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​មនុស្ស Rodtang “The Iron Man” Jitmuangnon។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​ពេល​បាន​ឃើញ​រូប​គេ​បង្ហាញ​សមត្ថភាព ថ្ងៃ​សុក្រ ទី​១១ ខែ​មិថុនា ខាង​មុខ​នេះ យើង​ខ្ញុំ​សូម​បង្ហាញ​លក្ខណៈ​ពិសេស​៥​យ៉ាង​ដែល​អ្នក​គាំទ្រ​ប្រហែល​ជា​មិន​បាន​ដឹង​ពី​រូប​គេ។

ទី​១៖ ត្រកូល​អ្នក​កីឡា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុក និង​ពូ​របស់ Mahmoudi ទាំង​ពីរ​នាក់​សុទ្ធ​តែ​ជា​អ្នក​កីឡា ហើយ​ថែម​ទាំង​បើក​ក្លឹបបង្ហាត់​ប្រដាល់ Mahmoudi Gym តាំង​ពី​ឆ្នាំ​១៩៨៤។

ដូច្នេះ​ហើយ​បាន​ជារូប​គេ​ធំ​ដឹង​ក្តី​ឡើង​កែវ​ភ្នែក ក៏​ដូច​ជា​បេះ​ដូង​របស់​គេ​បាន​ថត​ជាប់​រូប​ភាព​ហ្វឹក​ហាត់​នៅ​ក្លឹប និង​​ការ​ប្រកួត។

កីឡាករ​​និយាយថា ៖«ប៉ា​របស់​ខ្ញុំ និង​ពូ​បាន​បង្ហាត់​ខ្ញុំ​តាំង​ពី​តូច។ វា​ជា​ប្រពៃណី​គ្រួសារ​របស់​ខ្ញុំ​ទៅ​ហើយ។ ខ្ញុំ​បានចាប់​ផ្តើម​ហាត់តាំង​ពី​ទើប​ចេះ​ដើរ។ តាំង​ពីកុមារភាព​មក ខ្ញុំ​ឃើញ​តែ​រឿង​ហាត់ រឿង​កីឡា​ក្នុង​ជីវិត​របស់​ខ្ញុំ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី​២៖ វ៉ៃ​អាជីព​ដំបូងឈ្នះ​សន្លប់​ត្រឹម​អាយុ​១១​ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Mahmoudi ពិត​ជាជាប់​ចិត្ត​នឹង​ប្រដាល់​សេរី​ខ្លាំង​ណាស់​ដែល​ធ្វើ​ឲ្យ​រូប​គេ​បាន​ធ្វើ​ដំណើរ​​ទៅ​ប្រទេស​ថៃ​តាំង​ពី​អាយុ​១១​ឆ្នាំ។

ជាមួយ​ពូ​ឈ្មោះ Nordine កុមារាមាន​ទេព​កោសល្យ​រូប​នេះ​បាន​ទៅ​ហាត់​នៅ​ក្លឹប​ល្បី​ឈ្មោះ Sityodtong ក្នុង​ខេត្ត​ប៉ាតាយ៉ា ប្រទេស​ថៃ។ វា​អ្វី​ៗ​ថ្មី​ទាំង​អស់​អស់​សម្រាប់រូប​គេ​ដែល​ចាប់​ផ្តើម​ហ្វឹក​ហាត់​រយៈ​ពេល​៦​ម៉ោង​ក្នុង​មួយ​ថៃ និង​បាន​ឡើង​ប្រកួត​មួយ​ថៃ លក្ខណៈ​អាជីព​លើក​ដំបូង​នៅ​ឆ្នាំ​ដែល​រូប​គេ​បាន​ចាប់​ផ្តើម​ហាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​លទ្ធផល​ រូប​គេ​បាន​ប្រើ​ជង្គង់​ហោះ​បុក​ដៃ​គូ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ហេតុ​ដូច្នេះ​ហើយ​ទើប​បាន​ជា​​រហស្សនាម​ “The Sniper” ត្រូវ​បាន​ដហៅ​តាំង​ពី​ពេល​នោះ​មក។

ទី៣៖ ឈ្នះ​ជើង​ឯកជា​ច្រើន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​ Mahmoudi គ្មាន​ចង់​បាន​អ្វី​ផ្សេង​ក្រៅ​ពី​ខ្សែ​ក្រវាត់​ពិភព​លោក​នៅ​ ONE Super Series តាម​ពិត​ទៅ​រូប​គេ​​ធ្លាប់​បាន​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​ជា​ច្រើន​ស្ថាប័ន​មក​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​អាយុ​២៣​ឆ្នាំ​បានឈ្នះ​ជើង​ឯក​ជាតិ​បារាំង និង​មេ​ដាយ​មាស​ពី​ព្រឹត្តិការណ៍ប្រកួត​ជើង​ឯក​មួយ​ថៃ​ពិភពលោក IFMA។

ព្រម​ជា​មួយ​គ្នា​នេះ កីឡាករ​រហស្សនាម “The Sniper”ក៏​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ជា​ច្រើន​ដូច​ជា WBC, WMF, WPMF, និង​ MTGP ដែល​ប្រកួត​នៅ​ប្រទេស​ចិន ជប៉ុន អ៊ីតាលី ស្វិស និង​ប្រទេស​មួយ​ចំនួន​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី​៤៖ តារា​ថត​ម៉ូដ​ម្នាក់

ខុសពី​​អ្នក​ប្រដាល់​មួយចំនួន​ទេ​ដែល​មាន​ជីវិត​កម្រ​ពាក់​ព័ន្ធ​នឹង​សិល្បៈ​ ប៉ុន្តែ​​រូប​គេ​បាន​យក​ការងារ​សិល្បៈ​ជា​ផ្នែក​មួយ​ប្រដាល់​របស់​ខ្លួន​ដែរ។ មែន​ហើយ កីឡាករ​ដើម​កំណើត​ Bonneuil-sur-Marne បាន​ចំណាយពេល​វេលា​ពី​ការ​ហ្វឹក​ហាត់​នៅ​មុខ​កាមេរ៉ា​ថត​រូប​ដែល​រូប​ជា​តារា​ម៉ូដែល​ម្នាក់។ រូប​ថត​ម៉ូដ​របស់​គេ​ក៏​ល្បី​ល្បាញ និង​លេច​ធ្លោ​មិន​ចាញ់​ការ​ឡើង​សង្វៀន​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី៥៖ របប​នេសាទ​ជា​ជម្រក

ជីវិត​ពិត​ជា​ពិបាក​អត្ថាធិប្បាយ​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត នៅ​ពេល Mahmoudi ចំណាយ​ពេល​វេលាកាល​ពី​កុមារភាព​នៅ​លើ​ផ្ទៃ​ទឹក និង​ច្រាំង​ទន្លេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមពិត​ទៅ “The Sniper,”ជា​អ្នក​រក​ត្រី​ម្នាក់​កាល​ពី​កុមារភាព​បាន​កាន់​សន្ទួច​ទៅ​ស្ទួច​ត្រី។ ការ​ដើរ​ស្ទួច​ត្រី​ជា​មួយ​មិត្ត​ភក្កិ​ជា​ច្រើន​ឆ្នាំ​ដើម្បី​រក​ត្រី​មួយ​ជួយ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ឪពុក​ម្តាយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT