លោក Massimiliano Allegri ហាក់កំពុងសកម្មខ្លាំងក្នុងការរៀបចំក្លឹបជាសារជាថ្មី និងគន់គូរមើលថាតើគួរវ៉ៃចេញនរណា យកចូលនរណា ដើម្បីត្រៀមបើករដូវកាល ២០២១/២២ នាមជាអ្នកចាត់ការនៅក្លឹប Juventus។
បើតាមរបាយការណ៍ពី La Gazzetta dello Sport បានចុះផ្សាយ អ្នកចាត់ការជនជាតិអ៊ីតាលីក៏កំពុងចាប់ចិត្តចង់នាំយកអតីតខ្សែបម្រើមួយរូបត្រលប់មកវិញ នោះគឺ Miralem Pjanic ដែលសព្វថ្ងៃកំពុងប្រលូកអាជីពនៅក្លឹប Barcelona តែគេមិនទទួលបានផ្លែផ្កាអ្វីនោះទេ។
កីឡាករសញ្ជាតិបូស្នីគេធ្លាប់រួមជើងក្រោមការដឹកនាំរបស់ Allegri ហើយក៏ជាកីឡាករដែលលោកបានចុះហត្ថលេខានាំយកមក Juventus នៅរដូវក្តៅឆ្នាំ ២០១៦ ហើយរកបាន ២២ គ្រាប់និង Assist ៤១ លើកនៅការបង្ហាញខ្លួន ១៧៨ ប្រកួត។ ប្រសិន Juventus ចង់នាំយកមកវិញ អាចជាត្រូវចំណាយខ្ទង់ ២៨ លានអឺរ៉ូ ពោលគឺធ្លាក់ចុះជិត ១ ទ្វេជា ២ ធៀបនឹងតម្លៃកាល Barcelona នាំយកនៅខែកញ្ញាឆ្នាំទៅ៕
ប្រភព៖ Sportsmole