ខ្សែប្រយុទ្ធ Karim Benzema ត្រូវបានគ្រូបង្វឹកជម្រើសជាតិបារាំងកោះហៅឱ្យចូលក្រុមវិញហើយ ក្រោយពីខកខានតាំងពីឆ្នាំ២០១៥មក។
កីឡាកររបស់ក្រុម Real Madrid ខាងលើនេះត្រូវបានគេឈប់ហៅចូលជម្រើសជាតិនៅឆ្នាំ២០១៥ ក្រោយពីរូបគេបែកធ្លាយវីដេអូសិចជាមួយមិត្តរួមក្រុមម្នាក់ទៀតឈ្មោះថា Mathieu Valbuena ។ ក្រោយពីបែកធ្លាយរឿងនេះហើយ សហព័ន្ធបាល់ទាត់បារាំង ក៏លែងហៅរូបគេតែម្ដងទៅ។ យ៉ាងណាមិញ ពេលនេះស្រាប់តែលោក Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងបានកោះហៅរូបគេវិញហើយ។
គ្រូបង្វឹកខាងលើបាននិយាយថាលោកពិតជាមានបញ្ហាជាមួយ Benzema មែន ប៉ុន្តែក្រុមជម្រើសជាតិបារាំងមិនមែនជាកម្មសិទ្ធិលោកនោះទេ។ ក្រុមជម្រើសជាតិបារាំង គឺសំខាន់ជាងអ្វីគ្រប់យ៉ាងទាំងអស់។ វត្ដមានរបស់ Benzema នឹងធ្វើឱ្យក្រុមបារាំងកាន់តែខ្លាំងឡើងមួយកម្រិតទៀត៕
ប្រភព៖ DailyMail