អតីតភ្នាក់ងាររត់ការរបស់កីឡាករ Robert Lewandowski គឺលោក Cezary Kucharski បានទម្លាយថា មុនផ្ទេរមក Bayern Munich ក្លឹបយក្សនៅអេស្ប៉ាញគឺ Real Madrid ក៏ធ្លាប់ស្ថិតក្នុងក្តីស្រមៃរបស់ខ្សែប្រយុទ្ធរូបនេះផងដែរ។
Lewandowski គេបានចំណាយពេល ១១ ឆ្នាំរួចមកហើយនៅលីគកំពូលអាល្លឺម៉ង់ ក្រោយផ្ទេរចេញពីក្លឹបនៅប៉ូឡូញ មករួមរស់ជាមួយ Dortmund និង Bayern Munich។
រំឭកទៅរឿងចាស់ភ្នាក់ងារខាងលើបាននិយាយប្រាប់សារព័ត៌មាន Goal បែបនេះថា៖ “ពេលពួកយើងយក Robert មកអាល្លឺម៉ង់ កាលនោះផែនការណ៍គឺមានក្លឹប Dortmund, Bayern, ក្លឹបនៅអេស្ប៉ាញ និងនៅអាមេរិក ហើយក៏គ្មានអាថ៌កំបាំងអ្វីដែរ ដែលក្លឹប Real Madrid ធ្លាប់ស្ថិតក្នុងក្តីស្រមៃរបស់គេ”។
លោកបន្ត៖ “តែពេលនោះក្លឹបអេស្ប៉ាញមិនមែនថវិកាគ្រប់គ្រាន់លើការចំណាយ និងផ្តល់ឲ្យ Lewandowski ហេតុនេះហើយទើបគេសម្រេចចិត្តមកទឹកដីអាល្លឺម៉ង់ និងចុងក្រោយនេះជាមួយក្លឹប Bayern គឺពិតជាសក្ដិសមឥតខ្ចោះសម្រាប់គេ”៕
ប្រភព៖ Goal